កំពង់ធំ៖ អគ្គិភ័យបានត្របាក់ផ្ទះប្រជាពលរដ្ឋអស់៣ខ្នងជាប់គ្នាទាំងស្រុង និងបណ្តាលមនុស្សម្នាក់ស្លាប់នៅក្នុងផ្ទះ កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅភូមិព្រៃតាត្រាវ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ម្ចាស់ផ្ទះរងគ្រោះទាំង៣ទី១ មានឈ្មោះ ហូ វ៉ាន់ថន ភេទប្រុស អាយុ ៧៨ឆ្នាំ ដែលជាជនពិការ បានស្លាប់ក្នុងផ្ទះ និងឆេះផ្ទះទាមទំហំ៥x៦ ធ្វើអំពីឈឺដំបូលប្រក់ស័ង្កសីខូចខាតសម្ភារះ ទាំងស្រុង។ ២.ផ្ទះឈ្មោះ ហូ វ៉ាន់ធឿន ភេទអាយុ៤០ ឆ្នាំ ឆេះផ្ទះ០១ខ្នង ទំហំ៤x៥ធ្វើអំពីឈឺប្រក់ស័ង្កសីខូតខាតសម្ភារះទាំងស្រុង។ ទី៣.ផ្ទះឈ្មោះ ស៊ុយ សុធន់ ភេទប្រុសអាយុ៤៨ឆ្នាំ ផ្ទះ ទំហំ៧x១២ធ្វើអំពើថ្មប្រក់ស័ង្កសីឆេះខ្លោចសំយាបមិមានខូចខាតសំភារះទេ។

ក្នុងប្រត្តិបត្តិការនេះដែរ កម្លាំងសមត្ថកិច្ចទាំង៣អង្គភាព និងប្រជាពលរដ្ឋចុះអន្តរាគម៍ប្រមាណ៣០០នាក់។ ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួនបីឡាន ដែរក្នុងនោះមានរថយន្តរបស់អធិការដ្ឋាននគរបាលស្រុកបារយណ៍ ចេញជួយអន្តរាគមន៍ចំនួន០២គ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកតាំងគោក០១គ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកសន្ទុកចំនួន០១គ្រឿង រថយន្តស្នងការដ្ឋានខេត្តចំនួន០៣គ្រឿង ទើបអាចគ្រប់គ្រង់ស្ថានការបានទាំងស្រុង។

តាមសមត្ថកិច្ចប៉ុស្តិ៍បល្ល័ង្ក បានឱ្យដឹងថា ករណីអគ្គិភ័យនេះបានសម្លាប់មនុស្សម្នាក់ និងបានបំផ្លាញផ្ទះចំនួន០៣ខ្នងទាំងស្រុង ចំពោះមូលហេតុដែលបង្កជាអគ្កិភ័យអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ទើបង្កជាអណ្តាតភ្លើងឆាបឆេះបែបនេះ ហើយម្យ៉ាងទីតាំងខាងលើគឺមានផ្លូវចូលតូចចង្អៀត ដែលជាហេតុធ្វើឱ្យកម្លាំងអន្តរាគមន៍ពិបាកក្នុងការជួយពន្លត់ផងដែរ៕

អត្ថបទ៖ កំពង់ធំ


Share.