ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ មានបុរសជាជនជាតិចិនចំនួន ២នាក់ ទំនងជាបែកថ្នាំបានដើរស្រែកថា ឈឺក្បាលខ្លាំងណាស់ ដោយម្នាក់កាន់ដុំឥដ្ឋ កាន់កូនកាំបិតចង់ស្រួចដើរតាមបណ្ដោយផ្លូវលេខ១០០ ក្បែរក្រុមហ៊ុនសែលខាត និងក្រុមហ៊ុនស្មាត។

យោងតាមប្រភពពីប្រជាពលរដ្ឋគាត់ប្រាប់អង្គភាពសារព័ត៌មានយើងថា មុនដំបូងគេឃើញបុរសជនជាតិចិនចំនួន ២នាក់ ម្នាក់ស្លៀកពាក់ខោអាវបានដើរទៅមុខបាត់ ឯម្នាក់ទៀតស្រាតខោស្រាតអាវនៅសល់តែខោលីអូ ដាក់ខោលើដៃ ក្នុងដៃមានកូនកាំបិតចង់ស្រួច១ដើម បានដើរចូលទៅក្នុងហាងលក់ទូរសព្ទដៃមួយកន្លែង រួចកាន់កូនកាំបិតស្រែកដាក់នារី ២នាក់ ជាបុគ្គលិកក្នុងហាងលក់ទូរសព្ទដៃ បណ្ដាលឱ្យគ្នាភ័យខ្លន់ស្លោ ម្នាក់បានរត់ចេញមកក្រៅ ស្រែកឱ្យគេជួយ ម្នាក់ទៀតជាប់នៅខាងក្នុង ផ្អែលប្រជាពលរដ្ឋនៅជុំវិញទីនោះតែម្ដង។

ភ្លាមៗនោះកម្លាំងប៉ុស្តិ៍សង្កាត់លេខ២ បានចុះទៅអន្តរាគមន៍ ឃាត់ខ្លួនបានបុរសជនជាតិចិនម្នាក់យកទៅ ប៉ុស្តិ៍នគរបាល សង្កាត់លេខ២ ដើម្បីសួរនាំបន្តហើយកំពុងតាមចាប់បុរសជនជាតិចិនម្នាក់ទៀត៕

អត្ថបទ៖ ព្រះសីហនុ

Share.