កាលីបសូ អូរី – Calypso ORI 125cc ដែលជាផលិទ្ធផលម៉ូតូថ្មី វាត្រូវបាន​រចនាឡើង​នៅ​លើក​ដី​របស់​ប្រទេស​កម្ពុជា Made in Cambodia ដែល​វា​ត្រូវ​បាន​រចនាឡើង​សម្រាប់​ប្រជាជន​កម្ពុជា ជា​មួយ​នឹង​រូប​រាង​ដ៏​ទាក​ទាញ់ សាមញ្ញ ស៊ីវីល័យ រួម​ជា​មួយ​តម្លៃ​សមរម្យ។

Calypso ORI គឺជាប្រភេទម៉ូតូ Classic ដែលអាចប្រើប្រាស់គ្រប់ស្ថានភាពផ្លូវ ជាមួយ​នឹង​លក្ខ​ណៈពិសេសៗ ដូចជា អំពូល LED, តាប្លូ TFT បែបឆ្លាតវៃ (Smart TFT Dashboard) និង បូម​ខាង​ក្រោយអាចសារេចុះឡើងបានបីរបៀប (3-way adjustable rear suspension)។

អ្វី​ដែល​ធ្វើ​ម៉ូតូម៉ូឌែល​ថ្មី កាលីបសូ អូរី – Calypso ORI 125cc នេះ​កាន់​តែ​ពិសេស​គឺ​កុងទ័រ ជាប្រភេទ LED និង​មានប្រព័ន្ធឆ្លាតវៃ អាច​ធ្វើ​ការ​ភ្ជាប់​ជា​មួយទូរសព្ទដៃ អាច​ទទួល​ការ​ហៅចូល ដំឡើង​សម្លេង ឬ​មិទបាន ​បាន​ថែម ទៀតផង។ លើស​ពី​នេះ​ក៏​នៅ​មាន​មុខ​ងារ​ផ្សេងៗ​ជា​ច្រើន​ទៀត​។

សម្រាប់​អត្ថប្រយោជន៍ទទួលបាននៅពេល​ទិញម៉ូតូ កាលីបសូ អូរី – Calypso ORI 125cc ពីក្រុម​ហ៊ុន៖

  • ការធានារយៈពេលមួយឆ្នាំ
  • ទទួលបានការដូរប្រេងម៉ាស៊ីនចំនួន 4ដង
  • ទទួលបានកាតសមាជិកមាស ( Golden Card )

ទទួលបានផ្លាកលេខហ្រ្វីពីក្រុមហ៊ុន Calypso ORI កំពុងតែធ្វើការផលិតនិងតម្លើងម៉ូតូយ៉ាងផ្ចិតផ្ចង់ដើម្បីធានានូវគុណភាព ស្តង់​ដា​របស់​ក្រុមហ៊ុន ដោយរោងចក្ររបស់ក្រុម​ហ៊ុន STARTEC DYNAMIC CAMBODIA។ តាម​រយ:ការ​បង្ហាញ​វត្តមាន​នាពេល​ថ្មី​នេះ និង​កំពុង​តែ​មាន​ការ​ចាប់​អារម្មណ៍​យ៉ា​ខ្លាំង​ពី​សំណាក់​ប្រជាជន​កម្ពុជា Calypso ORI 125cc មាន​តម្លៃ​ត្រឹម​តែជាង ១ពាន់​ដុល្លារប៉ុណ្ណោះ៕

សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម Troryorng Technology នឹងជម្រាប​ជូន​បន្ត​នៅ​ពេលក្រោយ!​​

Share.