ពារង្វាន់លីគកំពូលកម្ពុជា Cambodian Premier League បានបញ្ចប់ការប្រកួតសប្តាហ៍ទី១៧ ​ស្របពេលក្រុមបាល់ទាត់អង្គរថាយហ្គឺរ ក្លាយជាក្រុមទី៦ ដែលមានអ្នកគាំទ្រចូលទស្សនាផ្ទាល់ក្នុងដីច្រើនជាង ១ម៉ឺននាក់ ខណៈអ្នកគាំទ្រសរុបកើនដល់ ១១៨,៦៧៧នាក់ (ដប់មួយម៉ឺននាក់ជាង)។

ខាងក្រោមនេះជាចំនួនអ្នកគាំទ្រតាមកីឡដ្ឋានទាំង១០៖

ទី១. កីឡដ្ឋានខេត្តស្វាយរៀង របស់ព្រះខ័នរាជស្វាយរៀង មានចំនួន២៥,៥៥៤នាក់

ទី២. ពហុកីឡដ្ឋានជាតិ របស់បឹងកេត មានចំនួន១៧,៨៧៨នាក់

ទី៣. កីឡដ្ឋាន Smart RSN របស់ភ្នំពេញក្រោន មានចំនួន១៥,៩៤១នាក់

ទី៤. កីឡដ្ឋាន AIA Stadium, KMH Park របស់ ISI ដង្កោសែនជ័យ មានចំនួន១៤,៧៦០នាក់

ទី៥. កីឡដ្ឋានព្រីនស៍ របស់វិសាខា មានចំនួន១២,៩០៥នាក់

ទី៦. កីឡដ្ឋានហនុមាន របស់អង្គរថាយហ្គឺរ មានចំនួន១០,១២៨នាក់

ទី៧. កីឡដ្ឋានព្រៃវែង របស់ព្រៃវែង មានចំនួន៨,៤២៩នាក់

ទី៨. កីឡដ្ឋានខេត្តកំពង់ស្ពឺ របស់ណាហ្គាវើលដ៍ មានចំនួន៤,៨៣២នាក់

ទី៩. កីឡដ្ឋានស្តាតចាស់ របស់ទ័ព មានចំនួន៤,៨០៦នាក់

ទី១០. កីឡដ្ឋានគិរីវង់សុខសែនជ័យ របស់គិរីវង់សុខសែនជ័យ មានចំនួន៣,៤៤៤នាក់៕

Share.