បាល់បោះ​រទេះ​វិញ្ញាសា​៥នាក់​ទល់​៥នាក់​ផ្នែក​នារី របស់​កម្ពុជា បន្ត​ជ័យជម្នះ​របស់​ខ្លួន​ជា​បន្តបន្ទាប់​លើ​ឆាក​អន្តរជាតិ ក្នុង​ពូល B នៃ​ព្រឹត្តិការណ៍ 2024 IWBF Asia Oceania Championshipsនៅ​រាជធានី​បាងកក ពោល​គឺ​បាន​យក​ឈ្នះ​លើ​ក្រុម​ហ្វីលីពីន ៣៩ទល់១២ ព្រម​ទាំង​ឈ្នះ​​ក្រុម​ Asia Oceania Zone ៧៣-២៩ បន្ត​ឈ្នះ​ឥណ្ឌា ៦៦​ទល់៣៣ និង​​ឈ្នះ​ឡាវ ៥១ទល់២៧។

វីដេអូប្រកួតពេញរវាង​ ហ្វីលីពីន ទល់​កម្ពុជា

វីដេអូប្រកួតពេញរវាង Asia Oceania Zone ទល់​កម្ពុជា

វីដេអូប្រកួតពេញរវាងកម្ពុជា ទល់​ឥណ្ឌា

វីដេអូប្រកួតពេញរវាងកម្ពុជា ទល់​ឡាវ

តារាងចំណាត់ថ្នាក់បណ្តោះអាសន្ន

កម្ពុជា នឹង​ប្រកួត​ចុងក្រោយ​ទល់​​ក្រុម​ម្ចាស់​ផ្ទះ​ថៃ ដើម្បី​ប្រជែង​កៅអី​កំពូល​តារាង​ប្រចាំ​ពូល​នៅ​ម៉ោង​៥ល្ងាច​ថ្ងៃពុធ ទី​១៧ ខែ​មករា ឆ្នាំ​២០២៣ លើ​ទីលាន Bangkok Youth Center Court 2៕

សូមតាមដានការប្រកួតរវាង​កម្ពុជា នឹង​ថៃ​នៅ​តាម​វីដេអូ​ខាងក្រោយ​នេះ៖

Share.