ខ្សែ​បម្រើ​ឡាវ Phoutthasay Khochalern វ័យ​២៥​ឆ្នាំ បាន​សម្រេច​ចិត្ត​ចុះ​កុងត្រា​ប្រកប​អាជីព​នៅ​លីគ​កំពូល​ប្រទេស​ថៃ (Thai League 1) ក្នុង​រដូវកាល​ឆ្នាំ​២០២១-២២ ខាង​មុខ​​ក្នុង​កូតា​កីឡាករ​អាស៊ាន​ជាមួយ​ក្រុម​បាល់ទាត់​Samut Prakan City F.C។

សមាជិក​ក្រុម​ជម្រើស​ជាតិ​ឡាវ ​​កម្ពស់​១.៧៣​ម៉ែត្រ​រូប​នេះ​​ធ្លាប់​ប្រកប​អាជីព​នៅ​ក្រុម​ Lao Police Club និង​ក្រុម Lanexang United ក្នុង​ស្រុក​កំណើត​មុន​ចេញ​ទៅ​ចូលរួម​ក្រុម​​លីគ​ទី២​ប្រទេស​ថៃ Nakhon Pathom United នៅ​ឆ្នាំ​២០១៨-២០២១ មុន​ធ្វើ​ដំណើរ​ដល់​ក្រុម Samut Prakan City F.C។

គិត​ត្រឹម​ពេល​នេះ​មាន​កីឡាករ​អាស៊ាន​ចំនួន​១៨​រូប​ហើយ​ដែល​ចុះ​កុងត្រា​លេង​លីគ​កំពូល​ប្រទេស​ថៃ​ រដូវកាល​ឆ្នាំ​២០២១-២២ ដូចជា៖
​-​Bangkok United៖ Michael Falkesgaard (ហ្វីលីពីន)
-BG Pathum United៖ Kevin Ingreso (ហ្វីលីពីន) Irfan Fandi (សិង្ហបុរី)
-Buriram United៖ Aung Thu (មីយ៉ាន់ម៉ា)
-Chonburi៖Junior Eldstål (ម៉ាឡេស៊ី)
-Khonkaen United៖ Joshua Grommen (ហ្វីលីពីន)
-Nakhon Ratchasima៖Dennis Villanueva (ហ្វីលីពីន)
-Nongbua Pitchaya៖Amani Aguinaldo (ហ្វីលីពីន)
-Port៖Javier Patiño (ហ្វីលីពីន)
-PT Prachuap៖Iain Ramsay (ហ្វីលីពីន) Yanto Basna (ឥណ្ឌូណេស៊ី)
-Police Tero៖ Dominic Tan (ម៉ាឡេស៊ី)
-Ratchaburi Mitr Phol៖Luke Woodland និង​ Bernd Schipmann (ហ្វីលីពីន)
-Suphanburi៖Patrick Deyto, Patrick Reichelt, Daisuke Sato (ហ្វីលីពីន)
-Samut Prakan City៖Phoutthasay Khochalern (ឡាវ)

Telegram-Troryorng
Share.