លោក ស៊ុក សុភា តារា​សម្ដែង​ដ៏​ល្បីល្បាញ​ក្រោយ​បាន​ទទួល​ដំណឹង​ថា​លោក​ តា រិទ្ធ សារី វ័យ​ខ្ទង់​៨០​ឆ្នាំ​ ដែល​ជាតារា​សម្ដែង​ជើង​ចាស់​ល្បី​មួយ​រូប​ធ្លាក់​ខ្លួន​ឈឺ​ អតីត​តារា​សម្ដែង​រូប​នេះ​បាន​អំពាវនាវ​រក​ជំនួយ​ពី​បងប្អូន​សប្បុរស​ជន​នៅ​ប្រទេស​ប្រទេស​។

(រូបភាព) ក្រោយ​ដឹង​ដំណឹង​ឈឺធ្ងន់​របស់​លោក​តា រិទ្ធិ​ សារី តារា​ភាពយន្ត​ជើង​ចាស់​ លោក ស៊ុក សុភា បាន​ប្រញាប់​ចេញ​មក​ប្រកាស​​នៅ​លើ​​បណ្ដាញ​សង្គម​ ​ស្វែង​រក​ជំនួយ​សប្បុរសធម៌​ជួយ​ដល់​លោក​តា​តាម​រយៈ​រូប​លោក​។

បន្ទាប់​ពី​ការ​ផុស​​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា​ ឆ្នាំ​២០២១​ នៅ​ពេល​នេះ​មាន​សប្បុរស​ជន​ជា​ច្រើន​ដែល​អាណិត​ចំពោះ​លោក​តា​រិទ្ធិ​សារីបាន​ចូលរួម​ផ្ដល់​ជំនួយ​ដល់​លោក​តាម​តារា​ចម្រៀង​រូប​នេះ​ជា​ច្រើន​សរុប​មក​ដល់​ពេល​នេះ​មាន​ចំនួន​ជិត​ ១​ពាន់​ដុល្លារ​អាមេរិក​ហើយ​។ ក្នុង​នោះ​រួម​មាន​៖ អតីត​ថៅកែ​ផលិតកម្ម​ឆ្លង​ដែន​ ថវិកា ៥០០ដុល្លារ (Tonyson Tong) , អ្នក​នាង​ ស៊ីថា​ ហេង ១០០​ ដុល្លារ​អូស្ត្រាលី,អ្នក​ស្រី​ រតនៈ​ រង្សី​និង​ស្វាមី​ ៣០០ដុល្លារ និង​អ្នក​នាង​ គ្រីស្នា អេលីហ្ស ចំនួន៥០​ដុល្លារ​អូស្ត្រាលី។

គួរ​ដឹង​ថា​ បច្ចុប្បន្ន​លោក​តា​ រិទ្ធ​ សារី​ ​មាន​វ័យ​ខ្ទង់​៨០​ឆ្នាំ ​កំពុង​រស់​នៅ​​ចិញ្ចឹម​ចៅ​តូច​ៗពីរនាក់ ព្រោះ​​ឪពុកម្ដាយ​របស់​ចៅៗ​​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ហើយ​ជាប់​គាំង​នៅទីនោះ​ ​ដោយ​សារ​តែ​កូវីដ​-១៩ ទើប​ធ្វើ​ឱ្យ​ជីវភាព​លោក​មាន​បញ្ហា​ខ្វះខាត ម្យ៉ាង​ដោយ​សារ​វ័យ​ជ្រេ​ផង​ទើប​ធ្វើ​ឱ្យ​លោក​មាន​ជំងឺ​ប្រចាំ​។​

ទស្សនា​វីដេអូព័ត៌មាន​ខាង​ក្រោម​នេះ​៖

Telegram-Troryorng
Share.