ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League បានបញ្ជប់ការប្រកួតសប្តាហ៍ទី១៧ ហើយកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ក្នុងនោះឃើញថាក្រុមភ្នំពេញក្រោន តាមទាន់វិសាខា ក្នុងបញ្ជីក្រុមទាត់ជ្រុងបានច្រើនជាងគេសរុប ១១៦លើក ក្នុងចំណោមបាល់ជ្រុងសរុប ៩៤៤លើក។

នេះជាក្រុមដែលើកបាល់ជ្រុងនៅ CPL៖

ទី១. វិសាខា លើកបាល់ជ្រុងចំនួន១១៦លើក

ទី២. ភ្នំពេញក្រោន លើកបាល់ជ្រុងចំនួន១១៦លើក

ទី៣. ព្រះខ័នរាជស្វាយរៀង លើកបាល់ជ្រុងចំនួន១០៧លើក

ទី៤. បឹងកេត លើកបាល់ជ្រុងចំនួន៩៦លើក

ទី៥. ព្រៃវែង លើកបាល់ជ្រុងចំនួន៩៥លើក

ទី៦. កងយោធពលខេមរភូមិន្ទ លើកបាល់ជ្រុងចំនួន៩៣លើក

ទី៧. គិរីវង់សុខសែនជ័យ លើកបាល់ជ្រុងចំនួន៨៨លើក

ទី៨. ណាហ្គាវើលដ៍ លើកបាល់ជ្រុងចំនួន៨៧លើក

ទី៩. អង្គរថាយហ្គឺរ លើកបាល់ជ្រុងចំនួន៧៧លើក

ទី១០. អាយ អេស អាយ ដង្កោសែនជ័យ លើកបាល់ជ្រុងចំនួន៦៩លើក

កម្មវីធីប្រកួតសប្តាហ៍ទី១៨

តារាងចំណាត់ថ្នាក់ត្រឹមសប្តាហ៍ទី១៧

សូមបញ្ជាក់ថា ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ មាន​១០​ក្រុមចូលរួម ​ដោយក្រុមទាំង១០ ប្រើប្រាស់រូបមន្តប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣ជុំ ដោយ​ក្រុម​លេខ​១​ដល់​លេខ៤​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ខណៈការប្រកួតរដូវកាល ឆ្នាំ២០២៣-២០២៤ នេះនឹងដំណើរការដល់ខែឧសភា ឆ្នាំ២០២៤៕

Share.