ពានរង្វាន់ស្វាយរៀង ខាប់( Svay Rieng Cup) លើកទី៦ ឆ្នាំ២០២៣-២៤ បានបញ្ជប់ការប្រកួតសប្តាហ៍ទី៣ហើយកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ កន្លងទៅខណៈក្រុមចំនួន៨កំពុងតែឈរក្នុងតារាងបណ្តោះអាសន្ននៃពូលផ្សេងៗគ្នា។
ខាងក្រោមនេះជាតារាងចំណាត់ថ្នាក់ត្រឹមសប្តាហ៍ទី៣
កម្មវិធីប្រកួតសប្តាហ៍ទី៤
ការប្រកួតពានរង្វាន់ស្វាយរៀង ខាប់ (Svay Rieng Cup) លើកទី៦ មាន ៤០ក្រុមចូលរួមបែងចែកជា ៨ពូល ដោយ១ពូលមាន៥ក្រុម (ពូលក,ពូលខ,ពូលគ,ពូលឃ,ពូលង,ពូលច,ពូលឆ,ពូលជ) ស្របពេលដែលការប្រកួតនឹងធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅលើទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ។
គួរឱ្យដឹងថា ការប្រកួតពានរង្វាន់ស្វាយរៀង ខាប់ (Svay Rieng Cup) រដូវកាលឆ្នាំ២០២៣-២៤ ប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុក្នុងពូល ហើយក្រុមដែលមានចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលនីមួយៗ នឹងឡើងទៅវគ្គ១៦ក្រុមបន្តទៀត រួចបន្តដល់វគ្គផ្តាច់ព្រ័ត្រ៕