ពានរង្វាន់លីគកំពូលកម្ពុជា បានឈានដល់ការប្រកួតសប្តាហ៍ទី១៨ ដោយនៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នេះមានការប្រកួតចំនួន៣គូរនឹងប៉ះគ្នា នៅ៣ទីលានផ្សេងគ្នា។

កម្មវិធីប្រកួត

ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤៖

កយោធពលខេមរភូមិន្ទ ប៉ះ អាយ អេស អាយ ដង្កោសែនជ័យ ម៉ោង ៦:០០ នាទីយប់ នៅក្នុងកីឡដ្ឋានស្តាតចាស់

ណាហ្គាវើលដ៍ ប៉ះ អង្គរថាយហ្គឺរ ម៉ោង ៦ៈ០០នាទីយប់ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ

វិសាខា ប៉ះ ព្រៃវែង ម៉ោង ៦ៈ០០នាទីយប់ នៅកីឡដ្ឋានព្រីនស៍។

លទ្ធផលការប្រកួតថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤

សូមបញ្ជាក់ថា ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ មាន​១០​ក្រុមចូលរួម ​ដោយក្រុមទាំង១០ ប្រើប្រាស់រូបមន្តប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣ជុំ ដោយ​ក្រុម​លេខ​១​ដល់​លេខ៤​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ខណៈការប្រកួតរដូវកាល ឆ្នាំ២០២៣-២០២៤ នេះនឹងដំណើរការដល់ខែឧសភា ឆ្នាំ២០២៤៕

Share.