ខេត្តព្រះវិហា៖ កាលពីយប់ថ្ងៃទី២០​ ខែមករា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ បានបង្ក្រាបបានគ្រឿងញៀនជាង១តោន ដឹកតាមរថយន្ត។

វត្ថុតាងដែលសមត្ថកិច្ចឃាត់បាន។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា គ្រឿងញៀនទាំងនោះជាប្រភេទម៉ាទឹកកកប្រមាណ ១០២០ដុំ ក្នុងទម្ងន់ប្រមាណ ១០២០គីឡូក្រាម (១តោន២០គីឡូក្រាម) ត្រូវបានរឹបអូសដោយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ខណៈឧក្រិដ្ធជនដឹកតាមរថយន្តប្រភេទម៉ាស្តា ១គ្រឿង នាំចេញពីប្រទេសឡាវឆ្លងកាត់ខេត្តព្រះវិហារ និងបន្តទៅគោលដៅផ្សេង។

កម្លាំងអាវុធហត្ថខេត្តព្រះវិហារកំពុងបើកការស៊ើបអង្កេតជាបន្តបន្ទាប់ ពាក់ព័ន្ធករណីរត់ពន្ធគ្រឿងញៀនយ៉ាងសន្ធឹកសន្ធាប់នោះ ដើម្បីឈានទៅដល់ការឃាត់ខ្លួនក្រុមឧក្រិដ្ធជនជួញដូរគ្រឿងញៀនឆ្លងដែន នោះផងដែរ៕

អត្ថបទ៖ចតុមុខ

Share.