ការប្រកួតពានរង្វាន់កីឡាអេឡិចត្រូនិចរបស់ក្រុម Cambodian Premier League រដូវកាលឆ្នាំដំបូង ឆ្នាំ២០២៣-២៤ បានបញ្ចប់ការប្រកួតវគ្គវិលជុំសន្សំពិន្ទុហើយ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ឃើញថាក្រុមទាំង៦នឹងឡើងទៅវគ្គបន្ត ក្រោយក្រុមទាំងនោះឈរនៅតំបន់ Top 6 នៅសប្តាហ៍ទី១៨។

ដូចនេះក្រុមដែលកំពុងឈរនៅលេខ១ដល់លេខ៦ នឹងឡើងទៅវគ្គបន្តនៃពានរង្វាន់ eCambodian Premier League។

ខាងក្រោមនេះជាកីឡាកររបស់ក្រុមទាំង៦ដែលឡើងទៅវគ្គបន្ត (Best Of 3)៖

ទី១​. កីឡាករ ស្រ៊ុន លីលី របស់បឹងកេត ឈរលេខ១កំពូតារាង ក្រោយឆ្លងកាត់ ១៨ប្រកួតឈ្នះ១១ ស្មើ៤ និងចាញ់៣ មាន៣៧ពិន្ទុ។

ទី២.កីឡាករ ទឹម វង្សរ៉ាវុធ របស់ណាហ្គាវើលដ៍ ឈរលេខ២ក្នុងតារាងចំណាត់ថ្នាក់ ក្រោយឆ្លងកាត់ ១៨ប្រកួតឈ្នះ១១ ស្មើ៣ និងចាញ់៤ មាន៣៦ពិន្ទុ។

ទី៣. កីឡាករ ម៉ូត លី របស់ព្រៃវែង ឈរលេខ៣ ក្រោយឆ្លងកាត់ ១១ប្រកួត ឈ្នះ១០ ស្មើ៥ ចាញ់៣ មាន៣៥ពិន្ទុ។

ទី៤. កីឡាករ រ៉ា សុភ័ក្ត្រ រ​បស់អង្គរថាយហ្គឺ ឈរលេខ៤ ក្រោយឆ្លងកាត់ ១១ប្រកួត ឈ្នះ៩ ស្នើ៤ ចាញ់៥ មាន៣១ពិន្ទុ។

ទី៥. កីឡាករ ឆាយ សុវីឡា របស់វិសាខា ឈរលេខ៥ ក្រោយឆ្លងកាត់១១ប្រកួត ឈ្នះ៧ ស្នើ៤ ចាញ់៧ មាន២៥ពិន្ទុ។

ទី៦ កីឡាករ ផាន់ វិសិទ្ធ របស់កងយោធពលខេមរភូមិន្ទ ឈរនៅលេខ៦ ក្រោយឆ្លងកាត់១១ប្រកួត ឈ្នះ៦ ស្មើ៣ ចាញ់៩ មាន២១ពិន្ទុ។

នេះជាតារាងចំណាត់ថ្នាក់ត្រឹមសប្តាហ៍ចុងក្រោយ វគ្គសន្សំពិន្ទុ

សូមបញ្ជាក់ថា សម្រាប់កីឡាករដែលមានចំណាត់ថ្នាក់លេខ៣ដល់លេខ៦ នឹងត្រៀមប៉ះគ្នានៅវគ្គ Grand Final ដើម្បីយកកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈកីឡារដែលមានចំណាត់ថ្នាក់លេខ១ និងលេខ២ ឈររងចាំនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ចំណែកឯលេខ ៣ ដល់៦ ត្រូវចាប់ឆ្នោតរកគូប្រកួត យកអ្នកឈ្នះ២ក្រុមឡើងទៅលេងវគ្គ Semi-Final និងចំពោះលក្ខខណ្ឌលេងវិញគឺ Best Of 3 ក្នុងមួយគូ៕។

ក្រុមហ៊ុន Cambodian Prmier League ក៏បានជម្រាបជូនពីប្រាក់រង្វាន់ e-Cambodian Premier League 2023/24 រួមមាន៖

១. ជើងឯក ទទួលបាន ពាន១ និង មេដាយមាស១ ម៉ូតូ Suzuki ១គ្រឿង និង ទឹកប្រាក់ ២.០០០.០០០ រៀល

២. ជើងឯករង ទទួលបាន មេដាយប្រាក់១ ទូរទស្សន៍ PANASONIC 50” ១គ្រឿង និង ទឹកប្រាក់ ១.២០០.០០០ រៀល

៣. លេខ៣ ទទួលបាន មេដាយសំរិទ្ធ១ ម៉ាស៊ីន Microware ១គ្រឿង និង ទឹកប្រាក់ ៨០០.០០០ រៀល

៤. លេខ៤ ទទួលបាន ម៉ាស៊ីន Microware ១គ្រឿង និង ទឹកប្រាក់ ៤០០.០០០ រៀល

៥. លេខ៥ ដល់ លេខ១០ ទទួលបានទឹកប្រាក់លើកទឹកចិត្តម្នាក់ ៤០០.០០០ រៀល

៦. ចំណែកកីឡករដែលរកគ្រាប់បានច្រើនជាងគេ នឹងទទួលបានបាល់ Original Molten ១គ្រាប់ ដែលមានតម្លៃស្មើរនឹង ១៥០$ ។

Share.