ភ្នំពេញ៖ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៤ និងពិធីបុណ្យវិសាខបូជាឆ្នាំ ២០២៤នេះខាងមុខនេះ មណ្ឌលអប់រំកែប្រែទី១ នឹងមានការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន ១១៥ នាក់។ នេះបើតាមលទ្ធផលនៃកិច្ចប្រជុំស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត កាលទីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំមណ្ឌលអប់រំកែប្រែទី១។

កិច្ចប្រជុំរបស់ប្រធានមណ្ឌលអប់រំកែប្រែទី១។

កិច្ចប្រជុំដែលមានការចូលរួមពី​លោកឧត្ដមអគ្គានុរក្សថ្នាក់លេខ ១ យិន គន្ធ ប្រធានមណ្ឌលអប់រំកែប្រែទី១ និងលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង តំណាងឯកឧត្តម អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទទួលបានលទ្ធ ផលសម្រេចកំណត់បានទណ្ឌិតសរុបចំនួន ១១៥ នាក់ដែលត្រូវបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស។

ក្នុងនោះសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ សរុប ចំនួន៧៦នាក់ ដោយបានស្នើសុំបន្ធូរបន្ថយទោសរយៈពេល  ៣ខែ ចំនួន ៣២នាក់ ស្នើសុំបន្ធូរបន្ថយទោសរយៈពេល  ៦ខែ ចំនួន ៣៩នាក់  ស្នើសុំបន្ធូរបន្ថយទោសរយៈពេល  ៩ខែ ចំនួន ០១នាក់​ ស្នើសុំ​បន្ធូរបន្ថយទោសរយៈពេល  ១២ខែ ចំនួន ០៣នាក់ និង ស្នើសុំលើកលែងទោស ចំនួន ០១នាក់។

ដោយឡែក  ក្នុងឱកាសពិធីបុណ្យវិសាខបូជាវិញមានសរុប ចំនួន ៣៩នាក់ ក្នុងនោះមាន ៖ ស្នើសុំបន្ធូរបន្ថយទោសរយៈពេល  ៣ខែ ចំនួន ១៥នាក់ ស្នើសុំបន្ធូរបន្ថយទោសរយៈពេល  ៦ខែ ចំនួន ១៨នាក់ ស្នើសុំបន្ធូរបន្ថយទោសរយៈពេល  ៩ខែ ចំនួន ០៣នាក់ ស្នើសុំបន្ធូរបន្ថយទោស​រយៈពេល  ១២ខែ ចំនួន ០១នាក់ និងស្នើសុំលើកលែងទោស ចំនួន ០២នាក់៕

អត្ថបទ៖ចតុមុខ

Share.