Da Silva Georgino (ហៅ Rama)

អ្នកចាំទី Rama Mendonça របស់ឡាយហ្វ កំពុងឈរលើគេក្នុងនាមជាអ្នកចាំទីដែលរក្សា Clean Sheets (បិទមិនឱ្យគូប្រកួតស៊ុតបញ្ចូលទី) សរុប ៦លើក ស្របពេលអ្នកចាំទី ម៉ាត់ ឡានី របស់ Tiffy Army (ខ) ៥លើក នៅពានរង្វាន់លីគទី២ របស់កម្ពុជា Cambodian League 2 គិតត្រឹមសប្តាហ៍ទី១៤។

អ្នកចាំទីដែលរក្សា Clean Sheets ច្រើនជាងគេនៅលីគលំដាប់ទី២៖

– អ្នកចាំទី Da Silva Georgino (ហៅ Rama) របស់ក្រុម Life FC ៦លើក

– អ្នកចាំទី ម៉ាត់ ឡានី របស់ Tiffy Army (ខ) ៥លើក

– អ្នកចាំទី ផៃ ឆៃយ៉ា របស់ក្រុមវិសាខា (ខ) ៤លើក

– អ្នកចាំទី ប្រាក់ មុន្នីភារុណ របស់សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ៤លើក

– អ្នកចាំទី រុន ចុងមីង របស់យុវជនជាតិបាទី (U18) ២លើក

– អ្នកចាំទី លី កក្កដា របស់ក្រុម ISI ដង្កោសែនជ័យ (ខ) ២លើក

– អ្នកចាំទី នាង ផាន់និត របស់សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ២លើក

Share.