ព្រះសីហនុ៖ មានករណីអគ្គិភ័យឆាបឆេះរថយន្តមួយគ្រឿង Mercedes-Benz យ៉ាងសន្ធោសន្ធៅ រងការខូច ខាតទាំងស្រុង តាមផ្លូវទៅអូរត្រេះ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ វេលាម៉ោង ជិត១១ថ្ងៃត្រង់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។

ក្រោយពីទទួលបានព័ត៌មាន និងសេចក្តីរាយការណ៍ពីពលរដ្ឋភ្លាមៗ សមត្ថកិច្ចបានចុះទៅអន្តរាគមន៍និងប្រាប់ថា ក្រៅពីរថយន្តរងការខូចខាត មិនមានមនុស្សរ.ងគ្រោះថ្នាក់ទេ និងថាភ្លាមៗមិនទាន់ដឹងមូលហេតុនៅឡើយទេ ។

ភ្លាមៗនោះ សមត្ថកិច្ចបានចេញរថយន្តអន្តរាគមន៍ពន្លត់ភ្លាមៗដោយរថយន្តប្រើប្រាស់រថយន្តទឹកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុមួយគ្រឿង និង រថយន្តពន្លត់អគ្គីភ័យតបស់កងរាជអាវុធហត្ថក្រុងព្រះសីហនុចំនួន១គ្រឿងផងដែរ ៕

អត្ថបទ៖ ព្រះសីហនុ

Share.