សិល្បៈជាតិ៖ ដូច​មហាជន​អ្នកគាំទ្រ​បាន​ជ្រាប និង ដឹង​ហើយ​ថា កម្មវិធី Miss Global International 2023 នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​ត្រូវបាន​រៀបចំ​នឹង​ដឹកនាំ​ដោយ​លោក​អ៊ិន សុ​ភិន អគ្គនាយក​ក្រុមហ៊ុន​មហាហង្សសហ​ការជាមួយ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន​ដែល​បាន​ធ្វើឡើង​នៅ​រាត្រី​ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២។

គេ​សង្កេតឃើញថា កម្មវិធី​ធំ​កម្រិត​ពិភពលោក​នេះ មាន​ស្រី​ស្អាត​ដែលជា​បេ​ក្ខ​នារី​ប្រកួត ទាំង អ៊ឺរ៉ុប អាស៊ី អា​ហ្វ្រិ​ច និង​ឡាទីន សរុប​ដល់​ទៅ ៧៩រូប។ ចំណែកឯ​អ្នកគាំទ្រ​ជាតិ និង​អន្តរជាតិ​ជាច្រើន​នាក់ ក៏បាន​សម្រុក​មក​ចូលរួម​លើកទឹកចិត្ត​បវរកញ្ញា​តាម​ប្រទេស​របស់ខ្លួន​រហូតដល់​ណែន​ខាប់​ស្ទូឌីយូ ហាក់ដូចជា​ពិត​តាម​អ្វីដែល​លោក អ៊ិន សុ​ភិន សន្យាថា ការនាំយក​កម្មវិធី​ប្រកួត​លំដាប់​អន្តរជាតិ Miss Global International 2023 មក​រៀបចំ​នៅលើ​ទឹកដី​ប្រទេស​កម្ពុជា គឺអាច​ស្រូប​ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​បាន​យ៉ាងច្រើន​នាក់​មកកាន់​កម្ពុជា​តាម​រយៈ​សកម្មភាព​ហ្វេនៗរបស់​កម្មវិធី។

យ៉ាងណាមិញ អ្វីដែល​មិនគួរ​មើលរំលង​បាន​នោះ​គឺ នៅ​ពីក្រោយ​ភាពស្រស់ស្អាត​របស់​បវ​រ​កញ្ញា​អន្តរជាតិ​គ្រប់រូប គឺ​ត្រូវបាន​លើក​សម្រស់​ដោយ​ទឹកដៃ​កូន​ខ្មែរ​ជាច្រើន​នាក់ ដែល​បាន​ជួយ​តុបតែង​បន្ថែម​ភាពស្រស់ស្អាត​លើ​ផ្ទៃមុខ​និង​ច្នៃ​ម៉ូដ​សក់​គ្រប់​ទម្រង់​ទៅតាម​ទ្រេ​មុខ​បវរកញ្ញានីមួយៗរហូត​មាន​ភាពជឿជាក់។

សូមជម្រាបថា ក្នុងនាម​កម្ពុជា​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួតMiss Global International 2023 នេះ ត្រូវបាន​ហ្វេ​ន​អ្នកគាំទ្រ​វិស័យ​ប្រកួត​បវរកញ្ញា​សម្លឹង​ឃើញថា ជា​ការជួយ​លើកតម្កើង​កិត្តិយស​មុខមាត់​ប្រទេសជាតិ បង្ហាញ​ពី​ភាពសុខដុមរមនា ទំនុកចិត្ត​ក្នុង​ការរៀបចំ​កម្មវិធី​លំដាប់​អន្តរជាតិ បង្កើន​ឱកាស​សេដ្ឋកិច្ច ស្រូប​ទាញ​បណ្តា​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ឱ្យ​ចូលមក​ទស្សនា​ប្រទេស​កម្ពុជា ជាពិសេស​ទស្សនា​តំបន់​អង្គរ ដែល​កត្តា​ទាំងអស់​នេះហើយ​គឺ​ធាតុ​ផ្សំ​ចម្បង​ក្នុងការ​ផ្សព្វផ្សាយ​ទៅកាន់​ពិភពលោក​អំពី​អ្វីដែល​ប្រទេស​កម្ពុ​ជាមាន​ផងដែរ។

អ្នកគាំទ្រ​វិស័យ​បវរកញ្ញា​គ្រប់គ្នា​រំពឹងទុក​ថា រាជរដ្ឋាភិបាល​នឹង​ងាក​មក​សម្លឹង​ឃើញ​ពី​ការជួយជ្រោមជ្រែង​វិស័យ​ប្រកួត​សម្រស់​នៅ​កម្ពុជា​ឱ្យ​កាន់​តែមាន​សក្ដានុពល​ខ្លាំងខ្លា​ជាង​នេះ​បន្ថែមទៀត ដើម្បីឱ្យ​វិស័យ​មួយ​នេះ​កាន់តែ​រីកដុសដាល​ក្នុង​ការបង្កើន​សេដ្ឋកិច្ច​ជូន​ជាតិ។ កម្មវិធី​ប្រកួត​សម្រស់ Miss Global International រកបាន​បេក្ខភាព​ស្រី​ស្អាត​ដែលជា​ម្ចាស់​មកុដ​ឆ្នាំ២០២៣ គឺ បវរ​ក​ញ្ញ មកពី​ប្រទេស ព័រ​តូ​រី​កូ កញ្ញា Ashley Melendez៕

Share.