សិល្បៈជាតិ៖ លោក អ៊ិន សុ​ភិន បាន​សារភាព​នៅ​ចំពោះមុខ​កងទ័ព​អ្នកសារព័ត៌មាន​ច្រើន​នាក់​ថា ការនាំយក​កម្មវិធី Miss Global International ឆ្នាំ ២០២៣ មក​រៀបចំ​នៅ​ប្រទេស​កម្ពុជា គឺ​ពិតជា​ធ្វើឱ្យ​លោក​រង​សម្ពាធ​ផ្លូវចិត្ត​យ៉ាងខ្លាំង រហូតដល់​ពេលខ្លះ​លោក​ទប់​មិន​ជាប់​ហើយ​សម្រស់​ទឹកភ្នែក​ស្ងាត់ស្ងៀម​តែម្នាក់ឯង បើទោះជា​ដេក​ក៏​ដេក​មិន​លក់​ហើយ​បក់​មិន​ល្ហើយ ដើម្បី​រក​គំនិត​រៀបចំ​កម្មវិធី​អន្តរជាតិ​មួយ​នេះ​ឱ្យ​ប្រព្រឹត្តិទៅបាន​យ៉ាង​រលូន និង​ជោគជ័យ​មានការ​គាំទ្រ។

បើទោះបីជា​មានបទពិសោធន៍​រៀបចំ​ការប្រកួត​សម្រស់​អន្តរជាតិធំៗ តែ​លោក អ៊ិន សុ​ភិន នៅតែ​ទទួលស្គាល់ថា កម្មវិធី Miss Global ឆ្នាំ ២០២៣ មិន​ងាយស្រួល​ធ្វើ​ដូច​ការគិត​ដែល​មើល​តែ​នឹង​ភ្នែក​នោះទេ។

សូមជម្រាបថា កម្មវិធី Miss Global International ឆ្នាំ ២០២៤ គឺ​នឹង​រៀបចំឡើង​នៅ​ប្រទេស​កម្ពុជា​ដដែល​ក្នុងនាម​ជា​ម្ចាស់ផ្ទះ ក្រោយ​កា​រៀបចំ​របស់លោក អ៊ិន សុ​ភិន ហើយ​លោក​បាន​សន្យាថា នឹង​ធ្វើឱ្យ​កម្មវិធី​មួយ​នេះ កាន់តែ​អស្ចារ្យ កាន់តែ​លើកស្ទួយ​មុខមាត់​ជាតិ អត្តសញ្ញាណ​ជាតិ ឱ្យ​សម​នឹង​ពាក្យស្លោក​ដែល​និយាយថា «ខ្មែរ​អាចធ្វើ​បាន»៕

Share.