អ្នកចាំទី វីរ: ដារ៉ា របស់ព្រះខ័នរាជស្វាយរៀង រក្សា Clean Sheets ចំនួន ៦លើក

គិតត្រឹមសប្តាហ៍១៨ នៅលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤​ ឃើញថាអ្នកចាំទី វីរ: ដារ៉ា របស់ព្រះខ័នរាជស្វាយរៀង និង អ៊ុំ វិចិត្រ របស់​ភ្នំពេញក្រោន ជាប់ងារជាអ្នកចាំទីដែលអាចរក្សា​សំណាញ់​ទី (Clean Sheets) បានច្រើនជាងគេ​ ៦លើកដូចគ្នា។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះអ្នកចាំទីរក្សា Clean Sheets ច្រើនជាងគេ៖

១. អ្នកចាំទី អ៊ុំ វិចិត្រ របស់ភ្នំពេញក្រោន រក្សា Clean Sheets ចំនួន ៦លើក

២. អ្នកចាំទី វីរ: ដារ៉ា របស់ព្រះខ័នរាជស្វាយរៀង រក្សា Clean Sheets ចំនួន ៦លើក

៣. អ្នកចាំទី ហ៊ុល គឹមហ៊ុយ របស់វិសាខា រក្សា Clean Sheets ចំនួន ៤លើក

៤. អ្នកចាំទី ថា ច័ន្ទរិទ្ធី របស់បឹងកេត រក្សា Clean Sheets ចំនួន ៤លើក

៥. អ្នកចាំទី កែវ សុខសិលា របស់វិសាខា រក្សា Clean Sheets ចំនួន ២លើក

៦. អ្នកចាំទី សាំង ហាន់ឃុន របស់ព្រៃវែង រក្សា Clean Sheets ចំនួន ២លើក

៧. អ្នកចាំទី ឆេង ចាន់ថា របស់ ISI ដង្កោរសែនជ័យ រក្សា Clean Sheets ចំនួន ២លើក

៨. អ្នកចាំទី រ៉េត លីហេង របស់ណហ្គាវើលដ៍ រក្សា Clean Sheets ចំនួន ២លើក៕

អ្នកចាំទី អ៊ុំ វិចិត្រ របស់ភ្នំពេញក្រោន រក្សា Clean Sheets ចំនួន ៦លើក
Share.