ពានរង្វាន់លីគកំពូលកម្ពុជា Camobodian Premier League រដូវកាលឆ្នាំ២០២៣-២៤ បានបញ្ចប់ការប្រកួតសប្តាហ៍ទី១៨ ហើយកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ កន្លងទៅឃើញថា កីឡាករ ហាមីស៊ី មូហាំម៉ាត់ សមាជិករបស់វិសាខា ជាកីឡាករតែម្នាក់ដែលទើបបានបង្ហាញខ្លួននៅ CPL ក្នុងំជំនួបវិសាខា យកឈ្នះ ព្រៃក្នុងលទ្ធផល ៣-១ កន្លងទៅនៅក្នុងកីឡដ្ឋានព្រីនស៍។

ម្ចាស់អាវលេខ៩៧ គឺកីឡាករ ហាមីស៊ី មូហាំម៉ាត់ ត្រូវបានលោក មាស ចាន់ណា អ្នកចាត់កា​រក្រុមវិសាខា ប្តូរចូលនៅនាទី៨៨ ដោយកីឡាករ ស៊ីន កក្តដា ត្រូវបានប្តូរចេញ ធ្វើឱ្យរូបគេជាកីឡាតែម្នាក់គត់ដែលទើបតែបង្ហាញខ្លួននៅត្រឹមសប្តាហ៍ទី១៨។

តារាងចំណាត់ថ្នាក់ត្រឹមសប្តាហ៍ទី១៨

សូមជម្រាបថា ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៣ មាន១០ក្រុមដែលជាសមាជិក ប្រើប្រាស់រូបមន្តប្រកួតវិលជុំសន្សំពិន្ទុចំនួន ៣ជុំ ក្រុមដែលមានចំណាត់ថ្នាក់លេខ១ដល់៤ (Top 4) នឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួចបន្តប្រកួតដល់ជុំផ្តាច់ព្រ័ត្រ៕

Share.