Marcus Warren Haber របស់ព្រះខ័នរាជស្វាយរៀង គឺ​ជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ រហូត​ដល់ ២២គ្រាប់​ម្នាក់​ឯក​ ឆ្លងកាត់ ១៨សប្ដាហ៍ នៃ​ពានរង្វាន់​លីគ​កំពូលកម្ពុជា Camobodian Premier League រដូវកាលឆ្នាំ២០២៣-២៤។

ក្នុង​នោះ​ដែរ​ខ្សែប្រយុទ្ធ Marcus Haber ក៏​ជា​កីឡាករ​ដែល​តែតបញ្ជូលទី១២គ្រាប់ ក្នុងចំណោម ២២គ្រាប់ ក្រោយកាន់តែដាច់ឆ្ងាយកំពូលតារាង Top Scores ដោយ​តាម​ពីក្រោយ​ដោយ​កីឡាករ Shimizu Shintaro របស់​ភ្នំពេញក្រោន តែត​បញ្ចូលទីបាន​ចំនួន ៥គ្រាប់។

ក្នុងនោះមានតែកីឡាករបរទេស ៤រូបប៉ុណ្ណោះ​ដែល​អាចស៊ុត​បញ្ចូលទីគូប្រកួត​បាន​១០គ្រាប់ឡើង៖

​កីឡាករ Marcus Warren Haber របស់ព្រះខ័នរាជស្វាយរៀង ស៊ុតបញ្ចូលទីបាន ២២គ្រាប់

កីឡាករ Shimizu Shintaro របស់​ភ្នំពេញក្រោន ស៊ុតបញ្ចូលទីបាន ១២គ្រាប់

កីឡាករ Yoshihama Ryohei របស់បឹងកេត ស៊ុតបញ្ចូលទីបាន ១០គ្រាបើ

កីឡាករ Rafael Andres Nieto Rondon របស់ភ្នំពេញក្រោន ស៊ុតបញ្ចូលទីបាន ១០គ្រាប់

ខណ: បច្ចុប្បន្នគិត​ត្រឹម​សប្ដាហ៍ទី១៨ ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន វិសាខា និងបឹងកេត កំពុង​ឈរ​នៅ​តំណែង Top 4 (ក្រុមកំពូលទាំង៤) នៅសប្ដាហ៍ទី១៨ នៃការប្រកួត​ពានរង្វាន់ Cambodian Premier League រដូវ​កាលឆ្នាំ ២០២៣/២០២៤។

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៣ មាន១០ក្រុមដែលជាសមាជិក ប្រើប្រាស់រូបមន្តប្រកួតវិលជុំសន្សំពិន្ទុចំនួន ៣ជុំ ក្រុមដែលមានចំណាត់ថ្នាក់លេខ១ដល់៤ (Top 4) នឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួចបន្តប្រកួតដល់ជុំផ្តាច់ព្រ័ត្រ៕

Share.