កំពង់ធំ៖ មួយរយៈពេលចុងក្រោយនេះគេសង្កេតឃើញជនខិលខូចមួយចំនួនបាននាំគ្នាមករំលោភដីរដ្ឋ យកធ្វើស្រូវប្រាំងនៅដីតំបន់បី ដែលជាតំបន់ហាមឃាត់ ដោយមិនគោរពទៅតាមគោលលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា មិនអនុញាតិឱ្យអាស្រ័យផលទេនៅលើដី ឬជីកប្រឡាយយកទឹកមកស្រោចស្រពនៅលើស្រូវប្រាំងនោះទេ ដើម្បីចង់ដឹងពីជនខិលខូចដែលរំលោភបំពានទៅលើដីរដ្ឋ យកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។

នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម.ងួនរតនៈអភិបាលខេត្តកំពង់ធំបានដឹកនាំកម្លាំងជំនាញចម្រុះពិនិត្យទីតាំងដីនៅតំបន់បី ដែលជនខិលខូចកំពុងតែរំលោភបំពានដីធ្វើស្រែប្រាំងចំនួន១៦៣ហិចតាស្ថិតនៅតំបន់គោកព្រះ តំបន់ខ្ទុមមួយដើម និងតំបន់ស្នែងក្របី នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ជាមួយគ្នានេះ.ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានដាក់បទបញ្ជាទៅលើកងកម្លាំងទាំងបី និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ឱ្យចុះតាមដានសកម្មភាពរបស់ជនខិលខូចដែលមកធ្វើស្រូវប្រាំងនៅតំបន់ហាមឃាត់នេះ ដើម្បីស្វែងរកជនខិលខូច អនុវត្តនីតិវិធីតាមផ្លូវច្បាប់។ ជាក់ស្ដែង ដីស្រែដែលកំពុងតែអាស្រ័យផល នៅដីតំបន់ហាមឃាត់នេះ កំពុងតែមានជនខលខូច មករុករានទន្ទ្រានបំពានដីជាកម្មសិទ្ធិរបស់រដ្ឋ។

 គួរបញ្ជាក់ផងដែរថា ផ្ទៃដីដែលជនខិលខូចកំពុងតែទន្ទ្រានរំលោភបំពានដីរដ្ឋ មកធ្វើជាកម្មសិទ្ធិមានចំនួនចំនួន១៦៣ហិចតា ជីកប្រឡាយផ្ដាច់ផ្លូវ ដើម្បីយកទឹកទៅស្រោចស្របនៅស្រែប្រាំងរបស់ពួកគេ៕

អត្ថបទ៖ កំពង់ធំ

Share.