សិល្បៈជាតិ៖ ដំណឹង​ចុងក្រោយ​ដែល​សារព័ត៌មាន​ត្រយង​ទទួលបាន​ឱ្យដឹងថា តារាចម្រៀង រតនៈ ពិសី ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ព្រៃ​ស.ម២ បណ្តោះអាសន្ន ពីបទ រំលោភ​លើ​ទំនុកចិត្ត និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​ចំនួន ១៩២០០ ដុល្លារ។

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រភេទ នៅ​ថ្ងៃទី២៤ខែមករា​ឆ្នាំ២០២៤ បានសម្រេច​ឃុំ​ញ្ជូ​ន​ខ្លួន​តារាចម្រៀង រតនៈ ពិសី ឬ​ឈ្មោះ​ពិត កែវ ពិសី អាយុ២៧ឆ្នាំ ជា​តារាចម្រៀង និង​ជា​ម្ចាស់​ក្រុមហ៊ុន ELI KP TRADING CO LTD ដែលមាន​អាសយដ្ឋាន​បច្ចុប្បន្ន ផ្ទះ​លេខ១៩ ផ្លូវ​លេខ៥ ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

ដោយឡែក​ការឃាត់​និង​បញ្ជូន​ខ្លួន​តារាចម្រៀង រតនៈ ពិសី គឺធ្វើឡើង​តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ ផាន សុរិយា ភេទ​ស្រី អាយុ៣១ឆ្នាំ ដោយបាន​ប្តឹង​ចោទប្រកាន់​ឈ្មោះ កែវ ពិសី ពីបទ​រំលោភ​លើ​ទំនុកចិត្ត និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ កាល​កំឡុង​ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២។

គួរ​រំលឹក​ដែរ​ថា ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​នៃ​អយ្យ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៨ ខែមករា​ឆ្នាំ២០២៤ បានចេញ​ដីកា​បញ្ជា​ឱ្យ​ជនសង្ស័យ​ឈ្មោះ កែវ ពិសី ភេទ​ស្រី​ឱ្យចូល​ខ្លួន​ទៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ​ឲ្យ​បាន​មុន​ថ្ងៃទី១៦ ខែកុម្ភៈ​ឆ្នាំ២០២៤ នៅ​រៀងរាល់​ម៉ោង​ធ្វើការ ដើម្បី​សាកសួរ​លើ​បណ្តឹង​របស់​ឈ្មោះ ផាន សុរិយា ភេទ​ស្រី​អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទើប​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន៕

Share.