សិល្បៈជាតិ៖ សិល្បករ​ភ្លេងបុរាណ​ខ្មែរ ឌៀប សិ​ដ្ឋ​សុធា បាន​ជ្រើស​ប្រើ​វិធីសាស្ត្រ​លួង​កូនតូច​របស់ខ្លួន ដោយ​ប្រគំ​បទ «Baby Shark» ជា Version ចាប៉ីដងវែង យ៉ាង​ពីរោះរ​ណ្ដំ រហូត​វីដេអូ​នោះ​កំពុង​ផ្ទុះ​ការចាប់អារម្មណ៍​ខ្លាំង​នៅលើ​បណ្ដាញ​សង្គម​នាពេល​ថ្មី​នេះ។

មហាជន​ជា​អ្នកលេង​បណ្ដាញ​សង្គម​ជាច្រើន​នាក់​មិន​ត្រឹមតែ​សរសេរ​សិល្បករ​រូបនេះ​ដែលមាន​គំនិត​ច្នៃប្រឌិត​នោះទេ ពួកគេ​ថែមទាំង​លើក​មតិ​មក​និយាយ​ក្នុង Comment ជាច្រើន​ទៀតថា ៖ «ប្ដី​ល្អ​ចេះ​ផ្ដល់​ពេលវេលា​ដល់​គ្រួសារ» «មាន​ប៉ា​អ្នក​ចាប៉ី​គឺ​ចឹ​ង​ចង់បាន​បទ​អី​ឥលូវ» «យកប្តី​ចេះ​ភ្លេង​ឡូយ​ចឹ​ង» និង «លេង​កំដរ​ឱ្យ​កូន​ពូជ​ស្ដាប់​ពេល​ដាច់ Internet» ជាដើម។

ដូច​មហាជន​បានដឹង​មកហើយ​ថា បទ «Baby Shark» គឺជា​បទ​ចម្រៀង​របស់​បរទេស​ទម្រង់​ប្រភេទ​ចម្រៀង​កុមារ ដែល​បទ​នេះ​មាន​ទម្រង់​ផ្សារភ្ជាប់​ជាមួយនឹង​ចលនា​ក្បាច់​រាំ​របស់​កុមារ។ តារាចម្រៀង​ដែល​បកស្រាយ​បទ «Baby Shark» នាង​មាន​ឈ្មោះថា Hopey Segoine ឬ Hope Marie បកស្រាយ​នៅ​អាយុ ១៤ ឆ្នាំ ជា​កូន​ជនជាតិ​កូរ៉េ​កាត់​អាមេរិក កើត​នៅ​ទីក្រុង Honolulu រដ្ឋ Hawaii នៃ​សហរដ្ឋអាមេរិក។ ដោយនៅ​ឆ្នាំ ២០១៦  Pinkfong ដែលជា​ក្រុមហ៊ុន​កម្សាន្ត​ធំ​មួយ​របស់​ប្រ​ទស​កូរ៉េខាងត្បូង បាន​បញ្ចេញ​ផ្សាយ​បទ​ចម្រៀង​នេះ​ជា​ផ្លូវការ​នៅ​ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១៦ លើ​បណ្ដាញ​សង្គម​យូ​ធូប ទទួល​ការគាំទ្រ​ខ្លាំង​រហូត​ក្លាយជា​បទ​ចម្រៀង​ល្បី​ទូទាំង​សកលលោក​តែម្ដង។

សូមជម្រាបថា  សិល្បករ ឌៀប សិ​ដ្ឋ​សុធា មិន​ត្រឹមតែ​ជា​សិល្បករ​ផ្នែក​ភ្លេងបុរាណ​ខ្មែរ​នោះទេ លោក​ក៏​ជាមាន​ទឹកដម​សំនៀងពីរោះ​ក្រអួន​ក្រអៅ​ថែមទៀត ហើយ​លោក​ក៏​ធ្លាប់បាន​ចូលរួម​បកស្រាយ​បទ​ចម្រៀង​ជាច្រើន ក្រោយ​ស្នាដៃ​និពន្ធ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ផងដែរ។

ដើម្បី​កុំឱ្យ​ខាត​ពេល​យូរ សូម​ប្រិយមិត្ត​ទាំង​រីករាយ​ស្ដាប់ និង​ទស្សនា​ការប្រគំ​បទ «Baby Shark» ទម្រង់​ចាប៉ីដងវែង​ដោយ​សិល្បករ ឌៀប សិ​ដ្ឋ​សុធា ដូចតទៅ៖

Share.