សិល្បៈជាតិ៖ ថ្មី​នេះ តាម​ការប្រកាស​នៅលើ​បណ្ដាញ​សង្គម​បានឱ្យដឹងថា Influencer ចំនួន ៩ នាក់ ពួតដៃគ្នា​ផលិត​មាតិការ​វីដេអូ​សម្រុក​ប្រ​ម៉ូដ​តំបន់​ទេសចរណ៍​អង្គរ ដើម្បី​ស្របតាម​គោលនយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងកា​ជម្រុញ​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា​នៅ​ឆ្នាំ២០២៤។

ជាមួយគ្នា​នោះ ក្រុម​អ្នក​ផលិត​មាតិកា​ទាំង ៩ នាក់​នោះ នឹង​បង្កើត​មាតិការ​វីដេអូថ្មីៗប្លែក​ភ្នែក ក្នុង​ប្រយោជន៍​ទាក់ទាញ​ក្រសែភ្នែក​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឱ្យ​ងាក​មក​ចាប់អារម្មណ៍​កាន់តែខ្លាំង​ពី​តំបន់​ទេសចរណ៍​របស់​កម្ពុជា ពិសេស​តំបន់​ទេសចរណ៍ធម្មជាតិ និង​ប្រវត្តិសាស្ត្រ​នៅលើ​ទឹកដី​នៃ​ខេត្តសៀមរាប​នោះ​តែម្តង។

កម្មវិធី​នេះ​មាន​ឈ្មោះថា “ស៊ី​យូ​ខេ​ម​បូ​ឌា”(See You Cambodia ) ទស្សនា​សៀមរាប​ឆ្នាំ២០២។ កម្មវិធី​នេះ​ត្រូវបាន​រៀបចំ​បង្កើត​ផ្តូ​ច​ផ្តើមឡើង​ដោយ សហគមន៍​ធនញ្ជ័យ និង​ក្រុមការងារ ខូ​ល័​រណា​ន៍  ជាមួយនឹង​យុវជន​ស្ម័គ្រចិត្ត​មួយក្រុម  ដើម្បី​ជា​គម្រូ​ផ្ដួចផ្ដើម​គាំទ្រ  ដល់​យុទ្ធនាការ​ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច មហា​បវរ ធីប​តី  ហ៊ុន  ម៉ា​ណែ​ត  ដើម្បី​ជម្រុញ​ដល់​វិស័យ​ទេសចរណ៍ គឺ ទស្សនា​សៀមរាប​ឆ្នាំ ២០២៤។

សិល្បករ អ្នក​ផលិត​មាតិកា​រលើ​បណ្តាញ​សង្គម​ល្បីឈ្មោះ នឹងចូលរួម​ព្រឹត្តិការណ៍​នេះ​ទៅតាម​ជំនាញ​របស់​ពួកគាត់ ដែល​កម្មវិធី​នឹង​ប្រកាស​ដំណើរការ​ជា​ផ្លូវការ​ជាមួយនឹង​ការផ្សព្វផ្សាយ​ចាប់ពី​ថ្ងៃទី ២៦ ខែមករា​ឆ្នាំ ២០២៤ នេះ​តទៅ ដែល​គេ​ជឿជាក់ថា ពួកគាត់​នឹង​ក្លាយជា​ចលករ​ដ៏​សំខាន់​ក្នុង​ជួយ​ជំរុញ​លើកកម្ពស់​នៃ​កំណើន​ភ្ញៀវ​ទេសចរណ៍​ពី​បណ្តា​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក​បានឃើញ​ពី​ភាពស្រស់ស្អាត ភាព​ទាក់ទាញ​នៃ​តំបន់​ទេ​ចរណ៍​របស់​ក​ម្ពុ​ជា ពិសេស​តំបន់​នានា​នៃ​ខេត្តសៀមរាប​តែម្តង​ក៏​ជាការ​ចូលរួម​ជំរុញ​យុទ្ធនាការ​របស់​ក្រសួង​ឱ្យ​កាន់​តែមាន​ប្រសិទ្ធ​ភាពខ្លាំង​ឡើង ខណៈ​វិស័យ​ទេ​ចរណ៍​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញឱ្យមាន​កំ​ណើ​ន​សេដ្ឋកិច្ច​នៅ​កម្ពុជា​នោះ។

យ៉ាងណាមិញ អ្នកជំនាញ​ផលិត​មាតិការ​ល្បីឈ្មោះ​ទាំងអស់​ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​យុទ្ធនាការ​នេះ​នឹង​ក្លាយជា​អ្នក​នាំយក​នូវ​រូបភាព​ស្រស់ស្អាត​ទាក់ទាញ ភាព​រួសរាយ​រាក់ទាក់​ស្នាមញញឹម​នៃ​ជនជាតិខ្មែរ និង​ភាព​វិជ្ជមាន​ជាច្រើន​ដែល​បង្ហាញថា​ភ្ញៀវ​ទេ​ចរណ៍​នឹង​ទទួលបាន​អារម្មណ៍​កក់ក្តៅ​ចំពោះ​ការ​មក​ដំណើរ​កម្សាន្ត​នៅ​កម្ពុជា​និង​អាច​បន្ត​ធ្វើដំណើរ​កម្សាន្ត​ម្តងទៀត​មក​កម្ពុជា​ផងដែរ ។

សូម​ជម្រាប ប្រធានបទ​សំខាន់​ដែល​ពួកគាត់​នឹងធ្វើ​មានដូចជា​ការបង្ហាញ​ទីកន្លែង​ស្រស់ស្អាត​នៅ​ខេត្តសៀមរាប​ដែល​ភ្ញៀវ​ទេ​ចរណ៍​មិនសូវ​បាន​ស្គាល់  ដំណើរ​កម្សាន្ត​ពេល​រាត្រី​នៅ​ខេត្តសៀមរាប ដំណើរ​ផ្សងព្រេង​នៅ​ខេត្តសៀមរាប បង្ហាញ​ពី​តំបន់​ទេ​ចរណ៍​កំពង់​ភ្លុក​ដែល​ក្រុម​ផលិត​ភាពយន្ត​ហូលីវូដ​មក​ថត​ភាពយន្ត តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូ​លេន​ឋាន​ទេវ​ត្តា សារៈមន្ទីរ សណ្ឋាគារ​ដែល​ភ្ញៀវ​គួរ​ចូល​ស្នាក់នៅ ការទទួល​ទាន​អាហារ មធ្យោបាយ​ធ្វើសំណើរ សេវាកម្ម និង​តំបន់​ទេ​ចរណ៍​ជាច្រើន​ទៀត​ដែល​ភ្ញៀវ​ទេសចរណ៍​គួរ​ទទួល​និង​ទៅ​ទស្សនា​កម្សាន្ត៕

Share.