សិល្បៈជាតិ៖ សារព័ត៌មាន​ត្រយង​ជឿថា ហ្វេ​ន​អ្នកគាំទ្រ ក៏ដូចជា​មហាជន​អ្នកតាមដាន​បណ្ដាញ​សង្គម​ច្បាស់​ជា​ស្គាល់ Influencer ល្បីឈ្មោះ​ម្នាក់ និង​ពូកែ​វោហា​ស័ព្ទ​ផ្ដល់​ពាក្យ​លើកទឹកចិត្ត​ជូនស្ដ្រីៗទាំង​នៅលើ TikTok ហ្វេ​ស​ប៊ុ​ក IG នោះ​គឺ Alexza Mou ដែលថ្មីៗនេះ​អ្នកនាង​បាន​ចូលខ្លួន​មក​បកស្រាយ​រឿងរ៉ាវ​ជីវិត​ពិត ក៏ដូចជា​ការតស៊ូ​នៅក្នុង​ជីវិត​ជម្នះ​ឧស​គ្គមុខ​ជំនួញ​ធំ​ដោយ​ខ្លួន​ឱ្យ​ប្រិយមិត្ត​សារព័ត៌មាន​ត្រយង​បាន​ជ្រាប​ដឹង​បន្ថែម។

ជាការ​ពិតណាស់ មុនពេល​មាន​ជីវភាព​ធូ​ធារ ស្លៀកពាក់​ហាយ​សូ និង​មានកេរ្ដិ៍ឈ្មោះ​ល្បីល្បាញ​នៅលើ​បណ្ដាញ​សង្គម​ក៏ដូចជា​សង្គម​សិល្បៈ​ដូច​សព្វថ្ងៃនេះ អ្នកនាង Alexza Mou ក៏​ធ្លាប់បាន​ឆ្លងកាត់​ពាក្យ​និន្ទា​មើលងាយ​ពី​មាត់​អ្នកដទៃ រហូត​ធ្វើឱ្យ​អ្នកនាង​តាំង​ជំហរ​ចិត្ត​ថា អ្នកនាង​នឹងធ្វើ​ឱ្យ​ពាក្យ​ប្រមាថ​ទាំងអស់នោះ​ក្លាយជា​ការសម្រេច​ជោគជ័យ​នៃ​ការបង្កើត​ស្នាដៃ​ផលិត​ផលិតផល​កូន​ខ្មែរ​មួយ​ដែលមាន​ស្ដង់ដា​ទទួលស្គាល់​ពី​អន្តរជាតិ។

សូមជម្រាបថា ក្រៅ​តំណាងឱ្យ​ស្ត្រី​ដែល​ខ្លាំង​ទាំង​ទ្រឹ​ស្ត្រី​លើកទឹកចិត្ត​ស្ត្រី​នៅលើ​អន​ឡាញ​ន៍​ហើយ​នោះ អ្នកនាង Alexza Mou ត្រូវបាន​ហ្វេ​ន​អ្នកគាំទ្រ​ទទួលស្គាល់ថា ជា​ស្ត្រី​ដែល​ចិត្តធំ​ដែល​ហ៊ាន​បង្កើត​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់​យកមក​ចរាចរ​ទីផ្សារ​ក្នុងតម្លៃ​សមរម្យ និង​ផ្ដោត​សំខាន់​លើ​ការដោះស្រាយ​បញ្ហា​ស្បែក​ឱ្យមាន​សុខភាព​ល្អ​ថែម​ទៀតផង។

ចួប​សម្ភាស​ផ្ទាល់​ជាមួយ​អ្នកសារព័ត៌មាន​ត្រយង និង​បណ្ដា​អ្នកសារព័ត៌មាន​ជាច្រើន​នាក់​ទៀត Influencer ល្បី​រូបនេះ​បាន​ទម្លាយ​សាវតារ​ពិត​របស់ខ្លួនឱ្យមានអ្នកគាំទ្របានដឹងតាមរយៈព័ត៌មានលម្អិតខាងក្រោមនេះ៖

Share.