ព្រះសីហនុ៖ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនិងបង្កជាការភ្ញាក់ផ្អើលរំខានដំណេករបស់ពួកគាត់ ដោយក្រុងក្មេងទំនើង២ក្រុមបានដេញវាយតបគ្នាប្រសាចពេញផ្លូវ នៅនិងមុខផ្ទះរបស់គាត់ហើយ ភ្លាមៗមានក្មេងប្រុសម្នាក់បានរងរបួសធ្ងន់ធ្ងរដេកដួលនិងដី។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល និងកើតឡើងនៅវេលាម៉ោង ២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ នៅម្តុំខាងក្រោយឌីឌីម៉ាក ដែលស្ថិតនៅក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ក្រោយពីទទួលបានដំណឹងព័ត៌មាននេះភ្លាម សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ អន្តរាគមន៍ស្រាវជ្រាវភ្លាមៗ និង កំណត់មុខសញ្ញាជនសង្ស័យមួយក្រុមដែលបង្កហិង្សាហើយ និង កំពុងរត់គេចខ្លួន មានគ្នាជាច្រើននាក់ និង ម៉ូតូជាច្រើនគ្រឿងប្រដាប់ដោយដំបងទិពនិងដាវ ។

បច្ចុប្បន្ន ក្រោយពេលកើតហេតុសមត្ថកិច្ចបានបញ្ជូនខ្លួនជនរងគ្រោះទៅមន្ទីរពេទ្យ ដោយស្ថានធ្ងន់ធ្ងរពេលនេះកំពុងបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅភ្នំពេញក្រោយមកបានស្លាប់ពេលដល់មន្ទីពេទ្យ . ជនរងគ្រោះមានស្រុកកំណើតនៅខេត្តសៀមរាប។
    ជុំវិញករណីនេះផងដែរលោកវរៈសេនីយ៍ឯក លី សុខហ៊ី សំណងការរងទទួលផែន ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានបញ្ជាក់ថាចំពោះករណីនេះ សមត្ថកិច្ចបានបង្ក្រាបឃាត់ខ្លួនជនសង្ស័យបានប្រមាណជាង 10 នាក់ កំពុងធ្វើការសាកសួរនិងបន្តនីតិវិធី ស្រាវជ្រាវបក្ខពួកដែលនៅសេសសល់បន្តទៀត៕

អត្ថបទ៖ ព្រះសីហនុ

Share.