សិល្បៈជាតិ៖ សិល្បៈ​នៃ​ការ​ឡក​ម៉ុង​សាយ ត្រូវបាន​គេ​ចាត់ទុកថា ជា​ក្រុម​របាំ​ប្រពៃណី​ចិន​មួយ​ដែល​រួម​សម្ដែង​ដោយ​សិល្បករ​ពាក់​ក្រណាត់​ឆ្នៃ​ម៉ូដ​ជា​រូប​សត្វ​តោ ហក់ លោត ចុះឡើង​នៅលើ​បង្គោល​ដែក ធ្វើ​ត្រាប់​តាម​កាយវិការ​សត្វ​តោពិតៗបូក​បញ្ចូល​ក្បាច់គុនពិសេសៗជាច្រើន​ទៀត​អមដោយ​អ្នក​វាយ​ស្គរ​លាន់​ទ្រហឹងអឺងកង​ឱ្យ​ស៊ី​ទៅនឹង​ចង្វាក់​នៃ​ការ​លោត​ផ្លោះ​របស់​តោ។

បើតាម​បងប្អូន​ជាប់សែស្រឡាយ​ចិន​មានជំនឿថា សិល្បៈ​នៃ​ការ​ឡក​ម៉ុង​សាយ​គឺជា​តំណាង​សត្វ​តោ​ដែលមាន​ឫទ្ធិ​ខ្លាំងក្លា អាច​បណ្ដេញ ឬ​កម្ចាត់ ភាវៈ​អាក្រក់ ចង្រៃឧបទ្រព​ទាំងពួង​ដើម្បី​នាំមក​នូវ​សិរី​សួស្ដី នាំ​លាភ​នាំ​ជ័យ​ក្នុង​ឆ្នាំ​ថ្មី។ ហើយ​ចំពោះ​ការ​រាំ​ឡក​ម៉ុង​សាយ​មួយ​គេ​ត្រូវការ​ឱ្យមាន​អ្នករាំ​ចំនួន​ពីរ​នាក់ ដោយ​ម្នា​ក់នៅ​ក្បាល​តោ និង​ម្នាក់ទៀត​នៅ​កន្ទុយ​តោ ហើយ​អ្នករាំ​ម៉ុង​សាយ​គេ​មិន​ងាយ​នឹង​ឃើញ​មុខ​ទេ ព្រោះ​គ្រប​ជិត​ដោយ​សម្លៀកបំពាក់​តោ។

ប្រពៃណី​ទំនៀមទម្លាប់​មួយ​នេះ ត្រូវបាន​ជនជាតិ​ចិន​ប្រណិប័តន៍​ធ្វើតៗគ្នា ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​ដោយ​ពួកគេ​ជឿថា ការ​ឡក​ម៉ុង​សាយ​ជាការ​នាំ​ហុងស៊ុយ​លើករាសី​បណ្ដេញ​ឧបទ្រពចង្រៃ​ក្នុង​ឆ្នាំ​ចាស់​ចេញ​ឱ្យអស់ ហើយ​នាំមក​នូវ​សំណាងល្អ​ក្នុង​ឆ្នាំ​ថ្មីហេងៗរកស៊ី​មានបាន។

សូមជម្រាបថា លោក សូវ ប៊ុន​ទ្រី ប្រធាន​សមាគម​ក​ត្ត​ញូ ក៏បាន​ប្រាប់​ពី​ប្រវត្តិ​ខ្លះ​នៃ​ទំនៀមទម្លាប់​ចិន និង​ជំនឿ​នៃ​សិល្បៈ​ឡក​ម៉ុង​ដែលមាន​អាយុកាល​រាប់រយឆ្នាំ​មកហើយ​នៅលើ​ទឹកដី​កម្ពុជា​ហើយលោក ចំរើន តារា សមាជិក​ក្រុម​សមាគម​ក​ត្ត​ញូ នឹង​ប្រាប់​ពីបទ​ពិសោធន៍​នៃ​ការហាត់​សិល្បៈ​ឡក​ម៉ុង​សាយ ក៏ដូចជា​ការចាប់​ជំនាញ​មួយ​នេះ​ជា​អាជីព​ផ្ទាល់ខ្លួនឱ្យ​មហាជន​បាន​ជ្រាប​ដឹងយ៉ាងពឹស្ដាក្នុងវីដេអូខាងក្រោមនេះ៖

Share.