សិល្បៈជាតិ៖ រូបភាព​វីដេអូ AI ដែល​បង្ហាញ​ពី​ផ្ទាំងទស្សនីយភាព​ដ៏​រស់​រវើក​នា​សម័យ​មហានគរ​ដ៏​អស្ចារ្យ ត្រូវបាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ដោយ​ម្ចាស់​គណនី​មាន​ឈ្មោះថា Ousa Kun កំពុង​ទទួលបាន​នូវ​ការចាប់អារម្មណ៍ និង​មានការ​រំលែក​បន្ត​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ជាពិសេស​មានការ​ទាមទា​រ​ចង់ឱ្យ​ផ្ទាំងទស្សនីយភាព​នេះ​លេចចេញ​ជា​ខ្សែភាពយន្តឆាប់។

លោក Style Cheth ដែលជា​ក្រុមការងារ​នៃ​ភាពយន្ត​អាពាហ៍ពិពាហ៍​ឆ្នាំ៩៣ បាន​ចែក​រម​លែ​កប​ន្ត​ពី​ការ​បង្ហោះ​របស់​មួយ​របស់លោក Ousa Kun ភ្ជាប់​ជាមួយនឹង​ការសរសេរ​រៀបរាប់ថា៖ «រឿងនេះ​អាច​នឹងមិន​កើតឡើងឆាប់ៗនេះ​នោះទេ តែ​ខ្ញុំ​ពិតជា​ស្ទើ​តែ​ទ្រាំ​រងចាំ​មិនបាន នៅពេលណា​ដែល​យើង​ចាប់ផ្ដើម​ថត» ខ្លឹមសារ​ដែល​លោក Ousa Kun បាន​សរសេរ​ជា​ភាសា​អង់គ្លេស​នៅលើ​បណ្ដាញ​សង្គម​នោះ ត្រយង​សូម​ប្រែ​សម្រួល​ជា​ខេមរៈភាសា​ថា៖ «ដើម្បី​ជំរុញ​ខ្លួនឯង​ឱ្យ​បញ្ចប់​សេណា​រី​យ៉ូ​ភាពយន្ត​ដែលមាន៣វគ្គ​នេះ ខ្ញុំ​បានដាក់​បញ្ចូល​គ្នា​នូវ​ឃ្លី​ប​វីដេអូផ្សេងៗ ដើម្បី​ជាការ​ជំរុញ​ទឹកចិត្ត។ វីដេអូ​នេះ​មិនមែនជា Trailer នោះទេ តែបើ​មើល​ដោយ​ខ្សែ​ភ្នែក វា​ស្រដៀង​នឹង​អ្វីដែល​ខ្ញុំ​ស្រមើស្រមៃ​ទុក​ថា​ភាពយន្ត​ដែល​បង្កើតឡើង​នឹងមាន​លក្ខណៈ​បែប​នេះ។ តែ​ភាពយន្ត​មែនទែន​នឹង​មើលទៅ​កាន់តែ​ល្អ​ជាង​នេះ។ សាច់រឿង​លម្អិត តួអង្គ សាច់រឿង គឺ​ស្ថិតនៅ​ជា​អាថ៌កំបាំង​នៅឡើយ។ សូម​រងចាំ​តាមដាន​ទាំងអស់គ្នា»

ត្បិត​ជា​រូបភាព​ដែល​បង្កើត​ដោយ​បច្ចេកវិទ្យា AI ប៉ុន្តែ​សាធារណជន​ដែល​បានឃើញ​វីដេអូ​នេះ​បាន​កោតសរសើរ​ចំពោះ Concept របស់​អ្នកនិពន្ធ ហើយ​ពិតជា​អន្ទះសារ​ចង់ឱ្យ​ស្នាដៃ​ដែល​ឆ្លុះបញ្ចាំង​ពី​សម័យកាល​ដ៏​រុងរឿង​មួយ​នៃ​អាណាចក្រ​ខ្មែរ នា​សម័យ​មហានគរ​លេចចេញ​ជា​រូបរាងឆាប់។

គេ​រំពឹងថា​ប្រសិនបើ​កម្ពុ​ជាមាន​ភាពយន្ត​ដែលមាន​គុណភាព​កម្រិត​ស្ដង់ដារ​អន្តរជាតិ​បែបនេះ នឹងធ្វើ​ឱ្យ​វិស័យ​ភាពយន្ត​នៅ​ប្រទេស​កម្ពុជា​កាន់តែ​មាន​ភាព​រីករាយ​ចំរើន ហើយក៏​ជា​បើកទ្វារ​សម្រាប់​ផលិតករ​ក្នុងស្រុក​ដែល​បាន​ពួតដៃគ្នា​យ៉ាង​សស្រាក់សស្រាំ ផលិត​ស្នាដៃល្អៗ ដើម្បី​បញ្ជ្រាប​ខ្លួន​ចូលទៅ​កាន់​ទីផ្សារ​បរទេស ខណៈដែល​បច្ចុប្បន្នភាព​យន្ត​កម្ពុជា​ជាច្រើន​រឿង​បាន​ជ្រៀតចូល​ទីផ្សារ​ក្នុង​តំបន់ ដោយបាន​យកទៅ​ចាក់​បញ្ចាំង​នៅតាម​រោងភាពយន្ត​នានា ក្នុងប្រទេស​តំបន់​អាស៊ាន៕

Share.