​​សមាគមបាល់ទះវិសាខា នៅ​តែ​បន្ត​កំណត់​ត្រា​ឈ្នះគ្រប់ការប្រកួត​របស់ខ្លួន ដោយ​មិន​ចាញ់​សម្បី​១សិតក្រោយបន្តឈ្នះបញ្ជាកា​រដ្ឋាន​អង្គរក្ស ក្នុងកម្មវិធីប្រកួតកីឡាបាល់​ទះ​«តេជោលីគ» (Techo Volleyball Cambodia League) រដូវកាល២០២៤ វគ្គជម្រុះជុំទី១ នៅរសៀល ​ថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤។

ដោយ​​សមាគមបាល់ទះវិសាខា បាន​យក​ឈ្នះ​ក្លិបបញ្ជាកា​រដ្ឋាន​អង្គរក្ស ក្នុង​លទ្ធផល ៣សិត​ទល់​និង០ (២៥-២៣, ២៥-២២, ២៥-២៥១៤) ដោយ​មិន​អោយ​តដៃរួច។ ដូចនេះសម្រាប់​សមាគម​បាល់ទះវិសាខា ៦ប្រកួត ឈ្នះដៃគូ ដោយលទ្ធផល ៣-០ ទាំង ៦ បន្តឈរ​កំពូល​តារាង​បណ្ដោះ​អាសន្ន នាម​ជា​ក្រុម​មិន​ទាន់​បរាជ័យ​សម្បី ១សិត​សោះ ក្នុង​​នោះ​មាន​ដូច​ខាង​ក្រោម៖

-ប្រកួតទី១៖ វិសាខា ៣-០ ន.ប ខេត្តកណ្ដាល (២៥-១៤,២៥-១៨,២៥-១២)
-ប្រកួតទី២៖ ន.ប ខេត្តពោធិ៍សាត់ ០-៣ វិសាខា (១៦-២៥,២៣-២៥,១២-២៥)
-ប្រកួតទី៣៖ វិសាខា ៣-០ ន.ប ខេត្តព្រះសីហនុ (២៥-១៣,២៥-១៩,២៥-១៩)
-ប្រកួតទី៤៖ ន.ប រាជធានីភ្នំពេញ ០-៣ វិសាខា (១៩-២៥,១៣-២៥,២០-២៥)
-ប្រកួតទី៥៖ វិសាខា ៣-០ កងពលធំអន្តរាគមន៍លេខ៣ (២៥-២២,២៥-១៥,២៥-២៣)
-ប្រកួតទី៦៖ ក្លិបបញ្ជាកា​រដ្ឋាន​អង្គរក្ស ០-៣ វិសាខា (២៣-២៥,២៣-២៥,១៤-២៥)

ដោយឡែកសម្រាប់ក្លិបបញ្ជារការដ្ឋានអង្គរក្ស បានបរាជ័យក្រោមថ្វីដៃរបស់ សមាគមបាល់ទះវិសាខា ដូច​នេះ៦ប្រកួត ឈ្នះ ៥ ចាញ់ ១ ដោយលទ្ធផលឈ្នះ ៣-០ តែមួយប្រកួត និងឈ្នះដៃគូដោយ ៣-១ និង ៣-២ ចំនួន ២ប្រកួត និងចាញ់ ៣-០ មួយប្រកួត។ ក្នុងជំនួបជាមួយ ៦ក្រុម​កន្លមក​ ក្នុង​​នោះ​មាន​ដូច​ខាង​ក្រោម៖

-ប្រកួតទី១៖​ បញ្ជារការដ្ឋានអង្គរក្ស ៣-០ ន.ប ខេត្តព្រះសីហនុ (២៥-១៥,២៥-១៥,២៥-១៩)
-ប្រកួតទី២៖ បញ្ជារការដ្ឋានអង្គរក្ស ៣-១ កងពលធំអន្តរាគមន៍លេខ៣ (២៣-២៥,២៥-១៨,២៥-១៨, ២៥-២១)
-ប្រកួតទី៣៖ សមាគមក្រសួងមហាផ្ទៃ ២-៣ បញ្ជារការដ្ឋានអង្គរក្ស (១៥-២៥,៤៣-៤១,២២-២៥,៩-១៥)
-ប្រកួតទី៤៖ ន.ប ខេត្តពោធិ៍សាត់ ១-៣ បញ្ជារការដ្ឋានអង្គរក្ស (២៣-២៥,២១-២៥,៣៥-៣៣,១៤-២៥)
-ប្រកួតទី៥៖ ន.ប រាជធានីភ្នំពេញ ២-៣ បញ្ជារការដ្ឋានអង្គរក្ស (២៣-២៥,១៩-២៥,២៥-២១,២១-២៣)
-ប្រកួតទី៦៖ ក្លិបបញ្ជាកា​រដ្ឋាន​អង្គរក្ស ០-៣ វិសាខា (២៣-២៥,២៣-២៥,១៤-២៥)

កម្មវិធីប្រកួត ជម្រុះជុំទី១ ថ្ងៃសៅរ៍ ២៧ ខែមករា ឆ្នាំ២០២៤៖

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ «តេជោលីគ» (Techo Volleyball Cambodia League) រដូវកាល​២០២៤ បានចាប់ផ្តើមប្រកួតជាផ្លូវការ​នៅថ្ងៃទី១៣ ខែមករា រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ដោយ​​ប្រកួត​រៀងរាល់ថ្ងៃ សុក្រ-សៅរ៍ និងថ្ងៃអាទិត្យ នៅសាល​វិមាន​នៃពហុ​កីឡដ្ឋានជាតិ (ស្តាត​អូឡាំពិក)។

សមាសភាពក្លិប/សមាគមដែលបានចូលរួមជាផ្លូវការ «តេជោលីគ» រដូវកាល ២០២៤ ចំនួន៨ រួម​មាន​៖

១) សមាគមបាល់ទះវិសាខា
២) សមាគមកីឡាបាល់ទះ ក្រសួងមហាផ្ទៃ
៣) ក្លិបបញ្ជាកា​រដ្ឋាន​អង្គរក្ស
៤) ក្លិបកងពលធំ អន្តរាគមន៍លេខ៣
៥) ក្លិបកីឡាបាល់ទះ ស្នងការដ្ឋាននគរ​បាលរា​ជធានី​ភ្នំពេញ
៦) ក្លិបកីឡាបាល់ទះ ខេត្តព្រះសីហនុ
៧) ក្លិបស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់
៨) ក្លិប​ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល។

ចំពោះ​រូបមន្តនៃការប្រកួតត្រូវ​បាន​ចែកជា៣ជុំមាន​៖

-ជុំទី១៖ ក្រុមទាំង ៨ប៉ះគ្នាចំនួន ១ជើង
-ជុំទី២៖ ក្រុមលេខ១ ដល់ ៦ (ចំណាត់ថ្នាក់ជុំទី១) ប៉ះគ្នាជំនួន១ជុំទៀត
-ជុំទី៣៖ ក្រុមលេខ១ ប៉ះ លេខ៣ ក្រុម លេខ២ ប៉ះ លេខ៤ (ចំណាត់ថ្នាក់ជុំទី២)៕

Share.