សមាគមបាល់ទះវិសាខា នឹង​ត្រូវ​ត្រូវការពារតំណែងមិនចាញ់សោះរបស់ខ្លួន ក្នុងជំនួបប៉ះសមាគមក្រសួងមហាផ្ទៃ នៅ​ប្រកួទី២៨ ដែល​ជា​ជំនួប​ទី៧ របស់​ក្រុម​ទាំង២ ក្នុង​វគ្គ​ជម្រុះ​ជុំទី១ ថ្ងៃ២៧ មករានេះ។ តើ​សមាគមក្រសួងមហាផ្ទៃ អាច​បំបែក​កំណត​ត្រា​មិន​ចាញ់​សោះ​សូម្បី​១សិត របស់​វិសាខា បាន​ឬយ៉ាណា?

ដូច​នេះ​ប្រិយមិត្ត កុំភ្លេច​ចូល​រួល​ទស្សនាផ្ទាល់ នៅទីតាំង ក្នុង​សាល​នៃពហុកីឡដ្ឋានជាតិ (ស្តាត​អូឡាំពិក) រាជធានីភ្នំពេញ ចូល​រួម​ទស្សនាដោយសេរី ដោយ​ការ​ប្រកួត​ នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ១:០០នាទីថ្ងៃតទៅ។ ក្នុងនោះកម្មវិធីប្រកួតមាន​ដូច​ខាង​ក្រោម៖

នៅថ្ងៃទី២៧ មករានេះ គឺ​ជា​ជំនួន​កាត់​សេចក្ដី​ថ្ងៃចុង​ក្រោយ ដើម្បី​រក​ឃើញ​ក្រុម​ទាំង ៦​ដែល​ត្រូវ​ឡើង​ទៅ​កាន​ជុំទី២ និង​ ២ក្រុម​ដែល​ត្រូវ​ធ្លាក់​ចេញ ពី​កម្មវិធីប្រកួតកីឡាបាល់​ទះ​«តេជោលីគ» (Techo Volleyball Cambodia League) រដូវកាល២០២៤។

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ «តេជោលីគ» (Techo Volleyball Cambodia League) រដូវកាល​២០២៤ បានចាប់ផ្តើមប្រកួតជាផ្លូវការ​នៅថ្ងៃទី១៣ ខែមករា រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ដោយ​​ប្រកួត​រៀងរាល់ថ្ងៃ សុក្រ-សៅរ៍ និងថ្ងៃអាទិត្យ នៅសាល​វិមាន​នៃពហុ​កីឡដ្ឋានជាតិ (ស្តាត​អូឡាំពិក)។

សមាសភាពក្លិប/សមាគមដែលបានចូលរួមជាផ្លូវការ «តេជោលីគ» រដូវកាល ២០២៤ ចំនួន៨ រួម​មាន​៖

១) សមាគមបាល់ទះវិសាខា
២) សមាគមកីឡាបាល់ទះ ក្រសួងមហាផ្ទៃ
៣) ក្លិបបញ្ជាកា​រដ្ឋាន​អង្គរក្ស
៤) ក្លិបកងពលធំ អន្តរាគមន៍លេខ៣
៥) ក្លិបកីឡាបាល់ទះ ស្នងការដ្ឋាននគរ​បាលរា​ជធានី​ភ្នំពេញ
៦) ក្លិបកីឡាបាល់ទះ ខេត្តព្រះសីហនុ
៧) ក្លិបស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់
៨) ក្លិប​ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល។

ចំពោះ​រូបមន្តនៃការប្រកួតត្រូវ​បាន​ចែកជា៣ជុំមាន​៖

-ជុំទី១៖ ក្រុមទាំង ៨ប៉ះគ្នាចំនួន ១ជើង
-ជុំទី២៖ ក្រុមលេខ១ ដល់ ៦ (ចំណាត់ថ្នាក់ជុំទី១) ប៉ះគ្នាជំនួន១ជុំទៀត
-ជុំទី៣៖ ក្រុមលេខ១ ប៉ះ លេខ៣ ក្រុម លេខ២ ប៉ះ លេខ៤ (ចំណាត់ថ្នាក់ជុំទី២)៕

Share.