សមាគមបាល់ទះវិសាខា នៅ​តែ​បន្ត​កំណត់​ត្រា​ឈ្នះគ្រប់ការប្រកួត​របស់ខ្លួន ដោយ​មិន​ចាញ់​សូម្បី​១សិតក្រោយបន្តឈ្នះន.ប ខេត្តពោធិ៍សាត់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់​ទះ​«តេជោលីគ» (Techo Volleyball Cambodia League) រដូវកាល ២០២៣-២០២៤ វគ្គជម្រុះជុំទី២ កាលពីរសៀល ​ថ្ងៃអាទិត្យ ទី២៨ ខែមករា។

ខាងក្រោមនេះគឺជាលទ្ធផលសរុបរបស់វិសាខា៖
-ប្រកួតទី១៖ វិសាខា ៣-០ ន.ប ខេត្តកណ្ដាល (២៥-១៤,២៥-១៨,២៥-១២)
-ប្រកួតទី២៖ ន.ប ខេត្តពោធិ៍សាត់ ០-៣ វិសាខា (១៦-២៥,២៣-២៥,១២-២៥)
-ប្រកួតទី៣៖ វិសាខា ៣-០ ន.ប ខេត្តព្រះសីហនុ (២៥-១៣,២៥-១៩,២៥-១៩)
-ប្រកួតទី៤៖ ន.ប រាជធានីភ្នំពេញ ០-៣ វិសាខា (១៩-២៥,១៣-២៥,២០-២៥)
-ប្រកួតទី៥៖ វិសាខា ៣-០ កងពលធំអន្តរាគមន៍លេខ៣ (២៥-២២,២៥-១៥,២៥-២៣)
-ប្រកួតទី៦៖ ក្លិបបញ្ជាកា​រដ្ឋាន​អង្គរក្ស ០-៣ វិសាខា (២៣-២៥,២៣-២៥,១៤-២៥)
-ប្រកួតទី៧៖ វិសាខា ៣-០ ក្រសួងមហាផ្ទៃ (២៥-១៩, ២៥-២៣, ២៥-១៥)
-ប្រកួតទី៧៖ វិសាខា ៣-០ ន.ប ខេត្តពោធិ៍សាត់ (២៦-២៤, ៣៣-៣១, ២៥-១៩)។

ដោយឡែកសមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ បានបរាជ័យក្រោមថ្វីដៃរបស់ស្នងការដ្ឋាននគរ​បាលរា​ជធានី​ភ្នំពេញ ដោយលទ្ធផលឈ្នះ ៣-១ (១៨-២៥, ២៥-១៨, ២២-២៥, ៣០-៣២) ពោលគឺ១ថ្ងៃក្រោយចាញ់វិសាខា ៣-០។

សម្រាប់ជុំទី២ ក្នុងព្រឹត្តិការណ៍កីឡាបាល់​ទះ​ «តេជោលីគ» ក្រុមចំនួន២ត្រូវបានកាត់ចេញនោះគឺក្លិបកីឡាបាល់ទះ ខេត្តព្រះសីហនុ និងក្លិប​ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល។

លទ្ធផលជុំទី២ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤៖

កម្មវិធីប្រកួតជុំទី២ នៅថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៤៖

Share.