កីឡាករ Mendez របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានកាតលឿងទី២ នៅ«តេជោលីគ» (Techo Volleyball Cambodia League) រដូវកាល ២០២៣-២០២៤ វគ្គជម្រុះជុំទី២ កាលពីរសៀល ​ថ្ងៃអាទិត្យ ទី២៨ ខែមករា ក្នុងជំនួបឈ្នះក្រសួងមហាផ្ទៃ ៣-១ (១៨-២៥, ២៥-១៨, ២២-២៥, ៣០-៣២)។

ខាងក្រោមនេះគឺជាកីឡាករដែលទទួលបានកាតលឿងនៅ«តេជោលីគ»៖

ទី១. កីឡាករ រ៉ុន សុខជា សមាជិករបស់ក្រុមស្នងការដ្ឋាន ន.គ រាជធាមនីភ្នំពេញ ត្រូវលោកអាជ្ញាកណ្តាលពិន័យកាតលឿង១សន្លឹក ក្នុងជំនួបចាញ់ក្រសួងមហាផ្ទៃ ដោយលទ្ធផល ៣-១ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។

ទី២. កីឡាករ ជុក សោភា សមាជិករបស់ក្លិបកងពលធំអន្តរាគមន៍លេខ៣ ត្រូវបានលោកអាជ្ញាកណ្តាលពិន័យកាតលឿង១សន្លឹក ក្នុងជំនួបឈ្នះលើស្នងការដ្ឋាន ន.គ ខេត្តព្រះសីហនុ ដោយលទ្ធផល ៣-២ កាលពីថ្ងៃទី​២០ ខែមករា ឆ្នាំ២០២៤។

ទី៣. កីឡាករ Mendez សញ្ជាតិគុយបា របស់ក្រុមស្នងការដ្ឋាន ន.គ រាជធានីភ្នំពេញ ត្រូវបានលោកអាជ្ញាកណ្តាលពិន័យកាតលឿង ចំនួន ១សន្លឹក ក្នុងជំនួបចាញ់ក្រុមបញ្ជាការដ្ឋានអង្គរក្ស ដោយលទ្ធផល ៣-២ កាលពីថ្ងៃទី២១ ខែមករា​ ឆ្នាំ២០២៤។

ទី៤. កីឡាករ Mendez សញ្ជាតិគុយបា របស់ក្រុមស្នងការដ្ឋាន ន.គ រាជធានីភ្នំពេញ ត្រូវបានលោកអាជ្ញាកណ្តាលពិន័យកាតលឿង ជាលើកទី២ ក្នុងជំនួបឈ្នះក្រសួងមហាផ្ទៃ ៣-១ ​ថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤៕

កម្មវិធីប្រកួតជុំទី២ នៅថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៤៖

Share.