កំពង់ធំ៖ ជនសង្ស័យ២នាក់និង ត្រាក់ទ័រចំនួន.០៣ គ្រឿងដែលធ្វើសកម្មភាពឈួសឆាយទន្រ្ទាន ដីរដ្ឋតំបន់៣ថ្មីៗនេះ ត្រូវបានកម្លាំងជំនាញនែស្នងការនគរបាលខេត្ត កំពង់ធំកំពុងសួរនាំបញ្ចប់រឿងនៅ ល្ងាចថ្ងៃអាទិត្យទី២៨ ខែមករាឆ្នាំ ២០២៤នេះ ដើម្បីបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្តនិតិវិធីតាមផ្លូវច្បាប់។

លោកសាយវាសនា  ព្រះរាជអាជ្ញារង អមសាលាដំបូងខរត្តកំពង់ធំ  នៅព្រឹកថ្ងៃអាទិត្យទី២៨ ខែមករាបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ជនសង្ស័យ2នាក់និងវត្ថុតាង ត្រាក់ទ័រ០3គ្រឿង នឹងត្រូវបញ្ជូនមកកាន់សាលាដំបូងខេត្តនៅថ្ងៃអាទិត្យទី ២៨  ខែ មករាឆ្នាំ២០២៤ នេះ ក្រោយបញ្ចប់ការសួរនាំនៅស្នងការនគរបាលខេត្ត កំពង់ធំ។

គួររំលឹកបញ្ជាក់ថា បន្ទាប់ពីមានបទបញ្ជា ពីឯកឧត្តមងួន រតនៈ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ធំ បានឲ្យកងកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបជនខិលខូចដែលយកត្រាក់ទ័រទៅជាន់ព្រៃភ្ជួរលើដីរបស់រដ្ឋនៅតំបន់ ៣ ដែលជាតំបន់ហាមឃាត់យ៉ាង ក្តៅគគុកកាលពីថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២៤កន្លងទៅថ្មីៗនេះ ។
ស្រាប់តែនៅយប់ថ្ងៃដដែលនោះ មានត្រាក់ទ័រចំនួន ៣ គ្រឿង បានចុះធ្វើសកម្មភាពភ្ជួរនិងជាន់ដីរបស់រដ្ឋនៅ ចំណុចក្បាលកំពីង ចំណុចអន្លង់អានុប និងចំណុចសានស្រាត ស្ថិតនៅក្នុងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។

លោកសាយ គឹមឡម.អភិបាលស្រុកស្ទោង បានប្រាប់ឲ្យដឹងថា.បន្ទាប់ពីលោកទទួលព័ត៌មានថា.មានគ្រឿងចក្រត្រាក់ទ័រ កំពុងតែលាក់ទុកនៅតំបន់កើតហេតុកាលពីយប់ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៤ លោកក៏បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ច នគរបាលទៅឃាត់ជនសង្ស័យបានចំនួន០២នាក់។ ទី១.ឈ្មោះតាក់សំណាង និងទី២.ឈ្មោះលន់ នា និងវត្តុតាងអូសយកមក រក្សាទុកនៅកន្លែងប៉ុស្តិ៍រដ្ឋបាល ឃុំចំណាក្រោមជាបណ្ដោះអាសន្ន។

មហាជនបានសំដែងការហួសចិត្ត និងក្រុមឈ្មួញខិលខូច ដែលហ៊ានប្រឆាំងនិងបទបញ្ជារបស់ថ្នាក់ដឹកនាំ ហើយយកគ្រឿងចាក់ទៅបំផ្លាញឈូសឆាយទន្ទ្រាន ដីព្រៃលិចទឹកនៅតំបន់ ៣ រាប់រយហិតា  ពិតជាមិនខ្លាចមែន៕

អត្ថបទ៖ កំពង់ធំ

 

Share.