សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលឆ្លងទ្វីបជាច្រើនគ្រាប់ ដែលមិនស្គាល់អត្តសញ្ញាណ នាថ្ងៃអង្គារ (៣០ មករា) ចូលទៅក្នុងសមុទ្រ ពីឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួន ជាការកត់សម្គាល់លើកទី៣ ដែលទីក្រុងព្យុងយ៉ាងបានសាកល្បងមីស៊ីល ក្នុងរយៈពេលតិចជាង ១សប្តាហ៍។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ CNA នាថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤។

អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលទាំងនោះត្រូវបានបាញ់បង្ហោះនៅម៉ោងប្រហែល ៧ព្រឹក (ម៉ោងក្នុងស្រុក)។

ទាក់ទិននឹងបញ្ហានេះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពនេះផងដែរ។

ការបាញ់បង្ហោះនេះធ្វើឡើងចំពេលមានការកើនឡើងនៃភាពតានតឹងនៅលើឧបទ្វីបកូរ៉េ និងបន្ទាប់ពីការបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ស៊េរីថ្មីចំនួន២គ្រាប់របស់កូរ៉េខាងជើង ដែលជាប្រភេទមីស៊ីលបាញ់ចេញពីនាវាមុជទឹក ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។

ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍កាលពីសប្តាហ៍មុនថា ប្រទេសនេះបានសាកល្បងបាញ់មីស៊ីលគ្រូសយុទ្ធសាស្ត្រថ្មីមួយទៀតផងដែរ៕

ប្រភព៖ CNA

Share.