ក្លិបស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ ក្រោម​ការ​ដឹក​នាំ​របស់​លោក ពៅ ប៊ុណ្ណាន កំពុង​បង្ហាញ​ភាព​ភ្ញាក់​ផ្អើល​ ក្រោយ​ក្រុម​នេះ​បាន​បន្ត​ឈាន់​ដល់​វគ្គជម្រុះជុំទី២ នៅ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​កីឡា​បាល់​ទះ​«តេជោលីគ» (Techo Volleyball Cambodia League) រដូវ​កាល២០២៣/២០២៤។

ដោយ​ឆ្លង​កាត់​ការ​ប្រកួត​នៅ​វគ្គ​ជម្រុះជុំទី១ ក្លិបស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ៦ មាន ៧ពិន្ទុ ចំពោះ​លទ្ធផល​ ៧ប្រកួត​នៅ​វគ្គ​នេះ​មាន៖

  • ប្រកួទី១៖ ចាញ់​សមាគមក្រសួងមហាផ្ទៃ ៣-១ (សិតទី១ ២៥-២៧, សិតទី២ ២៥-២២, សិតទី៣ ២៥-២១, សិតទី៤ ២៥-២១)
  • ប្រកួតទី២៖ ចាញ់សមាគមបាល់ទះវិសាខា ៣-០ (សិតទី១ ២៥-១៦, សិតទី២ ២៥-២៣, សិតទី៣ ២៥-១២)
  • ប្រកួតទី៣៖ ចាញ់ក្លិនស្នងការដ្ឋាន ន.ប ភ្នំពេញ ៣-០ (សិតទី១ ២៥-១៣, សិតទី២ ២៥-២០, សិតទី៣ ២៥-២២)
  • ប្រកួតទី៤៖ ចាញ់ក្លិបបញ្ជាការដ្ឋាអង្គរក្ស ៣-១ (សិតទី១ ២៥-២៣, សិតទី២ ២៥-២១, សិតទី៣ ៣៣-៣៥, សិតទី៤ ២៥-១៤)
  • ប្រកួតទី៥៖ ឈ្នះក្លិបស្នងការ ន.ប ខេត្តកណ្ដាល ៣-០ (សិតទី១ ២៥-១៧, សិតទី២ ២៥-១៩, សិតទី៣ ២៥-២១)
  • ប្រកួតទី៦៖ ឈ្នះក្លិបបាល់ទះខេត្តព្រះសីហនុ ៣-០ (សិតទី១ ២៥-១៨, សិតទី២ ២៥-២២, សិតទី៣ ២៥-២០)
  • ប្រកួទី៧៖ ចាញ់កងពលធំអន្តរាគមន៍លេខ៣ ៣-២ (សិតទី១ ២៥-២០, សិតទី២ ១៥-២៥, សិតទី៣ ២៥-២០, សិតទី៤ ២០-២៥, សិតទី៥ ១០-១៥)

ឈាន​ដល់ជុំទី២ មានក្លិប/សមាគម ៦ដូច​ជា៖
១) សមាគមបាល់ទះវិសាខា
២) សមាគមកីឡាបាល់ទះ ក្រសួងមហាផ្ទៃ
៣) ក្លិបបញ្ជាកា​រដ្ឋាន​អង្គរក្ស
៤) ក្លិបកងពលធំ អន្តរាគមន៍លេខ៣
៥) ក្លិបកីឡាបាល់ទះ ស្នងការដ្ឋាននគរ​បាលរា​ជធានី​ភ្នំពេញ
៦) ក្លិបស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់

ដោយ​ឆ្លងកាត់​ការ​ប្រកួត​ថ្ងៃទី១ ក្លិបស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ បាន​បរាជ័យ​ក្រោយ​ថ្វី​ដៃ​របស់​សមាគមបាល់ទះវិសាខា ក្នុង​លទ្ធផល ៣-០ (សិតទិ១ ២៦-២៤ សិទី២ ៣៣-៣១, សិតទី៣ ២៥-១៩)។

តារាងចំណាត់ថ្នាក់ ជុំទី២ ត្រឹមប្រកួតទី១ ថ្ងៃទី២៨ មករា៖

ខណ:កម្មវិធីប្រកួត​បន្ត​នៅ​ជុំទី២ របស់ក្លិបស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ មាន​ដូច​ខាង​ក្រោម៖

  • ថ្ងៃទី២ កុម្ភ:៖ ក្លិបស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ ប៉ះ ក្លិបស្នងការដ្ឋាននគរ​បាលរា​ជធានី​ភ្នំពេញ វេលាម៉ោង ៣:៣០នាទីរសៀល
  • ថ្ងៃទី៣ កុម្ភ:៖ ក្លិបស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ ប៉ះ ក្លិបបញ្ជាកា​រដ្ឋាន​អង្គរក្ស វេលាម៉ោង ១:០០នាទីរសៀល
  • ថ្ងៃទី៤ កុម្ភ:៖ ក្លិបកងពលធំ អន្តរាគមន៍លេខ៣ ប៉ះ ក្លិបស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ វេលាម៉ោង ១:០០នាទីរសៀល
  • ថ្ងៃទី១៦ កុម្ភ:៖ សមាគមកីឡាបាល់ទះ ក្រសួងមហាផ្ទៃ ប៉ះ ក្លិបស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ វេលាម៉ោង ៣:៣០នាទីរសៀល

ដូច​នេះ​ប្រិយមិត្ត កុំភ្លេច​ចូល​រួល​ទស្សនាផ្ទាល់ នៅទីតាំង ក្នុង​សាល​នៃពហុកីឡដ្ឋានជាតិ (ស្តាត​អូឡាំពិក) រាជធានីភ្នំពេញ ចូល​រួម​ទស្សនាដោយសេរី ដោយ​ការ​ប្រកួត​ នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ១:០០នាទីថ្ងៃតទៅ។

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ «តេជោលីគ» (Techo Volleyball Cambodia League) រដូវកាល​២០២៤ បានចាប់ផ្តើមប្រកួតជាផ្លូវការ​នៅថ្ងៃទី១៣ ខែមករា រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ដោយ​​ប្រកួត​រៀងរាល់ថ្ងៃ សុក្រ-សៅរ៍ និងថ្ងៃអាទិត្យ នៅសាល​វិមាន​នៃពហុ​កីឡដ្ឋានជាតិ (ស្តាត​អូឡាំពិក)។

សមាសភាពក្លិប/សមាគមដែលបានចូលរួមជាផ្លូវការ «តេជោលីគ» រដូវកាល ២០២៤ ចំនួន៨ រួម​មាន​៖

១) សមាគមបាល់ទះវិសាខា
២) សមាគមកីឡាបាល់ទះ ក្រសួងមហាផ្ទៃ
៣) ក្លិបបញ្ជាកា​រដ្ឋាន​អង្គរក្ស
៤) ក្លិបកងពលធំ អន្តរាគមន៍លេខ៣
៥) ក្លិបកីឡាបាល់ទះ ស្នងការដ្ឋាននគរ​បាលរា​ជធានី​ភ្នំពេញ
៦) ក្លិបកីឡាបាល់ទះ ខេត្តព្រះសីហនុ
៧) ក្លិបស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់
៨) ក្លិប​ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល។

ចំពោះ​រូបមន្តនៃការប្រកួតត្រូវ​បាន​ចែកជា៣ជុំមាន​៖

-ជុំទី១៖ ក្រុមទាំង ៨ប៉ះគ្នាចំនួន ១ជើង
-ជុំទី២៖ ក្រុមលេខ១ ដល់ ៦ (ចំណាត់ថ្នាក់ជុំទី១) ប៉ះគ្នាជំនួន១ជុំទៀត
-ជុំទី៣៖ ក្រុមលេខ១ ប៉ះ លេខ៣ ក្រុម លេខ២ ប៉ះ លេខ៤ (ចំណាត់ថ្នាក់ជុំទី២)៕

Share.