កំពង់ធំ៖ មន្ត្រីបរិស្ថានស្រុកស្ទោងម្នាក់ បានបើកបរក្នុងស្ថានភាពស្រវឹង បង្ករគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមាន មនុស្សម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងនាល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិរលួស ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា៖ អ្នកបើករថយន្តបង្កឈ្មោះលោក អែម សំអ៊ុន មានតួនាទីប្រធានការិយាល័យបរិស្ថានស្រុកស្ទោង បើកបររថយន្ត ម៉ាកHIGLANDER.ពាក់ផ្លាកលេខ ភ្នំពេញ
:2AB.3682 បើកបរក្នុងស្ថានភាពស្រវឹងស្រា បើកបុកពីក្រោយអ្នកលក់ផ្លែឈើ បណ្ដាលឲ្យស្លាប់ម្នាក់នៅកន្លែងកើតហេតុ ហើយរថយន្តបានបន្តជ្រុលទៅបុកតូបនៅក្បែរនោះបណ្ដាលឲ្យខូចខាតប៉ែកខាងមុខ ទាំងស្រុង។

ប្រភពដដែលបន្តទៀតថា ជនរងគ្រោះមានឈ្មោះផល នន់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ច្ចុប្បន្នសមត្ថកិច្ចទាក់ទងទៅសាច់ញាតិដើម្បីយកសពទៅធ្វើបុណ្យ។

ពាក់ព័ន្ធករណីខាងលើ ក្រុមការងារនៅពុំអាចសុំការបំភ្លឺពីលោកជឹម រីណា អធិការនគរបាលស្រុកស្ទោង ដែលទើបតែកាន់តំណែងថ្មីបានទេ ដោយមិនបានឆ្លើយតបឡើយ៕

អត្ថបទ៖ កំពង់ធំ

Share.