គិរីវង់សុខសែនជ័យ ជាក្រុម​តែមួយដែល​រក​បាន​ជ័យ​ជម្នះ​បាន​តែ ២ប្រកួតប៉ុណ្ណោះ​ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវ​កាលឆ្នាំ២០២៣​-២៤ ដោយ​ឆ្លងកាត់ ១៩ប្រកួត បញ្ចប់សប្ដាហ៍ទី១៩​។

២ប្រកួតដែល​គិរីវង់សុខសែនជ័យ រក​បាន​គឺ​ក្នុង​ជំនួបឈ្នះភ្នំពេញក្រោន ក្នុងលទ្ធផល ១-០ នៅ​សប្ដាហ៍ទី៩ នៅកីឡដ្ឋាន គិរីវង់ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ និង ១ប្រកួតទៀត ​ បាន​យក​ឈ្នះ​ណាហ្គាវើលដ៍ ៦-១ នៅសប្ដាហ៍ទី១៥ កាល​ពី​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅកីឡដ្ឋាន គិរីវង់​សុខសែនជ័យ។​

១៩ប្រកួត​របស់ គិរីវង់សុខសែនជ័យ៖

ប្រកួតទី១៖ ចាញ់វិសាខា ២-០ នៅកីឡដ្ឋានព្រីនស៍
ប្រកួតទី២៖ ស្មើ​ជាមួយ Tiffy Army ១-១ នៅកីឡដ្ឋាន គិរីវង់សុខសែនជ័យ
ប្រកួតទី៣៖ ចាញ់អង្គរថាយហ្គឺរ ២-០ នៅកីឡដ្ឋាន ហនុមាន
ប្រកួតទី៤៖ ចាញ់ព្រៃវែង ២-១ នៅកីឡដ្ឋាន គិរីវង់សុខសែនជ័យ
ប្រកួតទី៥៖ ចាញ់បឹងកេត ២-០ នៅកីឡាពហុកីឡាដ្ឋានជាតិ
ប្រកួតទី៦៖ ស្មើជាមួយណាហ្គាវើលដ៍ ១-១ នៅកីឡដ្ឋាន ខេត្តកមពង់ស្ពឺ
ប្រកួតទី៧៖ ចាញ់ ISI ដង្កោសែនជ័យ ១-០ នៅកីឡដ្ឋាន គិរីវង់សុខសែនជ័យ
ប្រកួតទី៨៖ ចាញ់ ព្រះខ័នរាជស្វាយរៀង ២-១ នៅកីឡដ្ឋាន ខេត្តស្វាយរៀង
ប្រកួតទី៩៖ ឈ្នះភ្នំពេញក្រោន ១-០ នៅកីឡដ្ឋាន គិរីវង់សុខសែនជ័យ
ប្រកួតទី១០៖ ចាញ់វិសាខា ២-០ នៅកីឡដ្ឋាន គិរីវង់សុខសែនជ័យ
ប្រកួតទី១១៖ ចាញ់ Tiffy Army ៤-២ នៅកីឡដ្ឋាន ស្តាតចាស់
ប្រកួតទី១២៖ ចាញ់អង្គរថាយហ្គឺរ ៣-១ នៅកីឡដ្ឋាន គិរីវង់សុខសែនជ័យ
ប្រកួតទី១៣៖ ស្មើជាមួយ ព្រៃវែង ២-២ នៅកីឡដ្ឋាន ខេត្តព្រៃវែង
ប្រកួតទី១៤៖ ចាញ់បឹងកេត ៦-០ នៅកីឡដ្ឋាន គិរីវង់សុខសែនជ័យ
ប្រកួតទី១៥៖ ឈ្នះណាហ្គាវើលដ៍ ៦-១ នៅកីឡដ្ឋាន គិរីវង់សុខសែនជ័យ
ប្រកួតទី១៦៖ ស្មើជាមួយ ISI ដង្កោសែនជ័យ ១-១ នៅកីឡដ្ឋាន AIA KMH Park
ប្រកួតទី១៧៖ ចាញ់ព្រះខ័នរាជស្វាយរៀង ៤-០ នៅកីឡដ្ឋាន គិរីវង់សុខសែនជ័យ
ប្រកួតទី១៨៖ ចាញ់ភ្នំពេញក្រោន ៤-១ នៅកីឡដ្ឋាន ស្មាត់ អអេសអិន
ប្រកួតទី១៩៖ ចាញ់វិសាខា ៦-១ នៅកីឡដ្ឋាន ព្រីនស៍

បច្ចុប្បន្ន គិរីវង់សុខសែនជ័យ ក្រោមការដឹកនាំរបស់លោក សាប៊ូន វិនតា ឈរ​នៅ​ចំណាត់ថ្នាក់លេខ ១០ ឆ្លងកាត់ ១៩ប្រកួត ឈ្នះ ២ប្រកួត ស្មើ៤ប្រកួត ចាញ់ ១៣ប្រកួត ស៊ុតបាន ១៩គ្រាប់ របូត​គ្រាប់​បាល់ ៤៦គ្រាប់ មាន ១០ពន្ទុ៕

តារាងចំណាត់ថ្នាក បណ្ដុះអាសន្ន គិតត្រឹមសប្ដាហ៍ទី១៩៖

Share.