សិល្បៈជាតិ៖ តាម​ការចែករំលែក​ព្រោងព្រាត​នៅលើ​បណ្ដាញ​សង្គម​នាពេលថ្មីៗបានឱ្យ​ឃើញថា សកល​វិទ្យាល័យ​ឌីជីថល​ដំបូង​គេ​នៅ​កម្ពុជា​ដែលមាន​ឈ្មោះថា Digital University of Cambodia បាន​បើកទ្វារ​ស្វាគមន៍​ដល់​អ្នក​ស្រឡាញ់ និង​ស្នេហា​ខាង​ជំនាញ​សិល្បៈ ជាពិសេស​គឺ​វិស័យ​ភាពយន្ត អាចមក​ទទួល​ការសិក្សា​យក​ជំនាញ​ច្បាស់លាស់​រយៈពេល ៤ ឆ្នាំ ដោយ​មិនចាំបាច់​ឡើងទៅ​រៀន​ដល់​បរទេស  ហើយ​អ្នក​ធ្លាប់​បាក់​ដុប​ក៏​អាច​រៀន​បានដែរ។

យ៉ាងណាមិញ ការប្រកាស​បើក​បង្ហាញ​ទទួល​សិស្ស​ចំនួន ៣០០០ នាក់​ដំបូង​ឱ្យចូល​សិក្សា​នៅ​សកល​វិទ្យាល័យ​ដ៏​ថ្មី​សន្លាង​មួយ​នេះ ត្រូវបាន​មហាជន​អ្នកលេង​បណ្ដាញ​សង្គម​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ឯកសណ្ឋាន​សិស្ស​និស្សិត​ដែល​មើលឃើញ​ស្រស់ស្អាត​ដូចជា​សិស្សសាលា​កូរ៉េ ជាពិសេស​នៅក្នុង​ភាពយន្ត​ភាគ​កូរ៉េ « Dream Hight » ដែល​ភាពយន្ត​ឆ្លុះ​បង្ហាញ​ពី​ម​ជ្ឍ​ម​ណ្ឌុ​លប​ណ្ដុះ​អ្នកសិល្បៈ​ជំនាន់​នៅ​ប្រទេស​កូរ៉េខាងត្បូង​នៅ​ឆ្នាំ ២០១។

សម្រាប់​សកល​វិទ្យាល័យ​ឌីជីថល Digital University of Cambodia ត្រូវបាន​ដឹងថា​មាន​មហាវិទ្យាល័យ​ចំនួន ៥ 1- មហាវិទ្យាល័យ​ទីផ្សារ​ឌីជីថល 2- មហាវិទ្យាល័យ​សេដ្ឋកិច្ច​ឌីជីថល3- មហាវិទ្យាល័យ​បច្ចេកវិទ្យា​ឌីជីថល 4- មហាវិទ្យាល័យ​កសិកម្ម​ឌីជីថល 5- មហាវិទ្យាល័យ​សំណង់​ស៊ីវិល​និង​ស្ថាបត្យកម្ម ដែល​ផ្ដល់ជូន​ការសិក្សា​សម្រាប់ -ថ្នាក់​បរិញ្ញាបត្ររង -ថ្នាក់​បរិញ្ញាបត្រ -និងអាច​បន្ត​យក​អនុបណ្ឌិត​បាន។

និស្សិត​បាន​ចូលរួម​សិក្សា​ក៏​ទទួលបាន​ជំនាញសំខាន់ៗដែល​ផ្ដោតលើ​អាជីព​ជីវភាព​ប្រចាំថ្ងៃ​បន្ថែមទៀត រួមមាន៖ ការផ្ដល់​បង្រៀន​និស្សិត​គ្រប់គ្នា free បន្ថែម​ជំនាញ​វិជ្ជាជីវៈ​ខ្លី​ដូចជា៖ -ស្រាវជ្រាវ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច និង​រៀន​តម្លើង​យានយន្ត។ ជំនាញ​គ្រប់គ្រង បណ្ដាញ​សង្គម​គ្រប់ ។ រីឯ​ជំនាញ​ផ្នែក​សិល្ប:សម័យ -ដឹកនាំ​រឿង -កាត់ត -ឌី​ហ្សា​ញ -និពន្ធ​មេ​ឡូ​ឌី​ទំនុកច្រៀង​លក្ខណៈ​អន្តរជាតិ -និពន្ធ​បទ​ភ្លេង អន្តរជាតិ -រី​មិច​បទ​ភ្លេង អន្តរជាតិ -ច្រៀង សម្ដែង រាំ ជាដើម។

សាកលវិទ្យាល័យ​ឌីជីថល​កម្ពុជា ផ្ដល់​អាហារូបករណ៍ មិន​គិតថ្លៃ​សាលា100% រយៈពេល 4 ឆ្នាំ ផ្ដល់​កន្លែង​ស្នាក់នៅ ថ្លៃ​ទឹក​ថ្លៃ​ភ្លើង អាហារ​បី​ពេល ប្រាក់ឧបត្ថម្ភ​ប្រចាំខែ 30 ម៉ឺន​រៀល។ អាហា​រូបកណ៍​នេះ​គឺ​ផ្ដល់ជូន​សម្រាប់​សិស្ស​និស្សិត ក្រីក្រ ដែល​គ្មាន​លទ្ធភាព​រៀន​បន្ត  ធ្លាក់​បាក់​ឌុប ក៏​អាច​រៀន​បរិញ្ញាប័ត្រ​រង​បានដែរ​រៀន​ចប់​សាលា​និង​ជួយ​ស្វែងរក​ការងារ​ឲ្យ​ធ្វើ ។ សម្រាប់​និស្សិត​ចង់​ស​ម្រៃ​ក្ដី​ស្រ​ម៉ៃ​លើ​ថ្នាល​សិល្បៈ អាច​ទំ​ទាក់​ទំនង 0965667774 ឬ​តាម​ប្រព័ន្ធ Telegram https://t.me/+855965667774៕

Share.