ភ្នំពេញ÷នារីម្នាក់បានសម្រេចចិត្ត លោតបញ្ចប់ជីវិតពីលើអគារបន្ទប់ជួលជាន់ទី៥ បង្កការភ្ញាក់ផ្អើលដល់ប្រពលរដ្ឋរស់នៅក្បែរខាង នាវេលាម៉ោង៣:៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុនារីរងគ្រោះ បានចុះមកពីបន្ទប់ជួល មកក្រោមដោយយំរៀបរាប់ថា មានជំនាងផ្ទះមកលងបន្លាច។ ចំណែកឯប្រភពផ្សេងទៀតបានឱ្យដឹងថា នាងធ្លាប់ទទួលបានសារតាមឆាត ថាបើគាត់ស្លាប់ឱ្យមកយកសពគាត់យកទៅធ្វើបុណ្យផង ស្រាប់តែនៅយប់កើតហេតុជនរងគ្រោះបានលោតពីជាន់ទី៥ បញ្ចប់ជីវិតបែមនេះតែម្តង។

សពជនមានឈ្មោះ អ៊ុ សុភ្ដ្រា ភេទស្រី អាយុ៤០ឆ្នាំ ស្នាក់នៅបន្ទប់លេខ៥០៣ មានស្រុកកំណើតឯខេត្តកំពង់ ចាម។ ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញកោសល្យវិច្ច័យ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ បានធ្វើកោសល្យវិច្ច័យលើ ដោយមញ្ជាក់ងាសពជនរងគ្រោះពិតជាស្លាប់ដោយសារលោតពីលើអគាបញ្ចប់ជីវិតពិតប្រាកដមែន រួចបានធ្វើកំណត់ហេតុប្រគលសពជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕

អត្ថបទ៖ ត្រយងតូច

Share.