ភ្នំពេញ ៖ ជនសង្ស័យ៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវតាមចាប់ខ្លួនបាន៦នាក់ជាបន្តបន្ទាប់ ក្រោយធ្វើសកម្មភាព កាប់ វាយយកទ្រព្យសម្បត្តិ បង្កអសន្តិសុខក្នុងមូលដ្ឋាន។

ការឃាត់ខ្លួនក្រុមជនសង្ស័យបានប្រព្រឹត្តទៅកាលពីវេលាម៉ោង១២និង១០នាទីរសៀល ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្ទះជួលតាមផ្លូវលំ ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា ក្រុមជនសង្ស័យ កាលពីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កន្លងមកបាន បានធ្វើសកម្មភាព កាប់ វាយយករបស់ទ្រព្យអ្នកដំណើរ នៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ទើបកម្លាំងសមត្ថកិច្ចបើកការស្រាវជ្រាវ រហូតដល់រសៀលថ្ងៃនេះ កម្លាំងជំនាញ កម្លាំងតាមបណ្តាប៉ូស្តិ៍ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការខណ្ឌ ធ្វើការឡោមព័ទ្ធតំបន់ផ្ទះជួល ដែលក្រុមសង្ស័យកំពុងសង្ងំលាក់ខ្លួន ឃាត់ចាប់បាន៦នាក់ជាបន្តបន្ទាប់ ។

ក្រោយពីចាប់ខ្លួនបានជនសង្ស័យទាំង៦នាក់ ត្រូវបានបញ្ជូនខ្លួនទៅផ្នែកជំនាញខណ្ឌដើម្បីសាកសួរ និងកសាងសំណុំរឿងទៅតាមនីតិវិធី និងបន្តស្វែងរកបក្ខពួកបន្ថែមទៀត ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.