សមាគមបាល់ទះវិសាខា ជាក្រុម​មួយ​ដែល​បាន​រក្សាកំណត់​ត្រា​ឈ្នះគ្រប់ការប្រកួត​របស់ខ្លួន ដោយ​មិន​ចាញ់​សូម្បី​១សិត ក្រោយបន្តឈ្នះន.ប រាជធានីភ្នំពេញ វគ្គជម្រុះជុំទី២ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់​ទះ​«តេជោលីគ» (Techo Volleyball Cambodia League) រដូវកាល ២០២៣-២០២៤ នៅថ្ងៃសៅរ៍ ទី០៣ ខែកុម្ភ: ឆ្នាំ២០២៤នេះ។

លទ្ធផលសរុបរបស់វិសាខា ប្រកួតនៅជុំទី១៖

-ប្រកួតទី១៖ វិសាខា ៣-០ ន.ប ខេត្តកណ្ដាល (២៥-១៤,២៥-១៨,២៥-១២)
-ប្រកួតទី២៖ ន.ប ខេត្តពោធិ៍សាត់ ០-៣ វិសាខា (១៦-២៥,២៣-២៥,១២-២៥)
-ប្រកួតទី៣៖ វិសាខា ៣-០ ន.ប ខេត្តព្រះសីហនុ (២៥-១៣,២៥-១៩,២៥-១៩)
-ប្រកួតទី៤៖ ន.ប រាជធានីភ្នំពេញ ០-៣ វិសាខា (១៩-២៥,១៣-២៥,២០-២៥)
-ប្រកួតទី៥៖ វិសាខា ៣-០ កងពលធំអន្តរាគមន៍លេខ៣ (២៥-២២,២៥-១៥,២៥-២៣)
-ប្រកួតទី៦៖ ក្លិបបញ្ជាកា​រដ្ឋាន​អង្គរក្ស ០-៣ វិសាខា (២៣-២៥,២៣-២៥,១៤-២៥)
-ប្រកួតទី៧៖ វិសាខា ៣-០ ក្រសួងមហាផ្ទៃ (២៥-១៩, ២៥-២៣, ២៥-១៥)

លទ្ធផលសរុបរបស់វិសាខា ប្រកួតនៅជុំទី២៖

-ប្រកួតទី៧៖ វិសាខា ៣-០ ន.ប ខេត្តពោធិ៍សាត់ (២៦-២៤, ៣៣-៣១, ២៥-១៩)
-ប្រកួតទី៧៖ វិសាខា ៣-០ កងពលធំអន្តរាគមន៍លេខ៣ (២៥-២៣, ២៥-១៥, ២៥-២១)
-ប្រកួតទី១០៖ វិសាខា ៣-០ ន.ប រាជធានីភ្នំពេញ (២៥-១៩, ២៥-១៧, ២៥-២២)

លទ្ធផលជុំទី២ ថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២៤៖

កម្មវិធីប្រកួតជុំទី២ ថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២៤៖

សម្រាប់ជុំទី២ ក្នុងព្រឹត្តិការណ៍កីឡាបាល់​ទះ​ «តេជោលីគ» ក្រុមចំនួន ២ត្រូវបានកាត់ចេញនោះគឺក្លិបកីឡាបាល់ទះ ខេត្តព្រះ​សីហនុ និងក្លិប​ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល។ ខណ: នៅ​ជុំទី២ នេះ​ក្រុម​ទាំង ៦នឹង​ប្រកួត​វិល​ជុំ​ដើម្បី​សន្សុំពិន្ទុ យក​ក្រុម​មាន​ពិន្ទុច្រើន​ជាងគេ ៤ឡើង​ទៅ​កាន់​វគ្គពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្របន្ត។

ចំពោះ​រូបមន្តនៃការប្រកួត ក្នុងព្រឹត្តិការណ៍កីឡាបាល់​ទះ​ «តេជោលីគ» ត្រូវ​បាន​ចែកជា៣ជុំមាន​៖

-ជុំទី១៖ ក្រុមទាំង ៨ប៉ះគ្នាចំនួន ១ជើង
-ជុំទី២៖ ក្រុមលេខ១ ដល់ ៦ (ចំណាត់ថ្នាក់ជុំទី១) ប៉ះគ្នាជំនួន១ជុំទៀត
-ជុំទី៣៖ ក្រុមលេខ១ ប៉ះ លេខ៣ ក្រុម លេខ២ ប៉ះ លេខ៤ (ចំណាត់ថ្នាក់ជុំទី២)៕

Share.