សមាគមបាល់ទះវិសាខា បន្តឈរ​កំពូលតារាង នាម​ជាក្រុម​មួយ​ដែល​បាន​រក្សាកំណត់​ត្រា​ឈ្នះ​គ្រប់ការប្រកួត​របស់ខ្លួន ដោយ​មិន​ចាញ់​សូម្បី​១សិត ក្រោយបន្តឈ្នះក្រសួងមហាផ្ទៃ ៣សិត​ទល់​នឹង០ (២៥-១៩, ២៥-២៣, ២៥-១៥) វគ្គជម្រុះជុំទី២ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់​ទះ​«តេជោលីគ» (Techo Volleyball Cambodia League) រដូវកាល ២០២៣-២០២៤ នៅថ្ងៃអាទិត្យ ទី៤ ខែកុម្ភ: ឆ្នាំ២០២៤។

លទ្ធផល​ប្រកួត ជម្រុះជុំទី២ ថ្ងៃទី២ ទី៣ និងទី៤ ខែកុម្ភ: ឆ្នាំ២០២៤៖

តារាងចំណាត់ថ្នាក់ ប្រកួត​នៅ​ជុំទី២ ត្រឹមថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២៤៖

សម្រាប់ការប្រកួត​នៅ​ជុំទី២នេះ នឹង​ត្រូវ​ជម្រុះ ២ក្រុមដែល​មាន​ពិន្ទុ​តិច​ជាងគេ​​ចេញ ដើម្បី​យក​ ៤ក្រុម​ទៅប្រកួត​នៅវគ្គពាកកណ្ដាល​ផ្ដាច់​ព្រ័ត្រ ដោយ​ក្រុម​លេខ១ ត្រូប​ប៉ះ​ក្រុម​លេខ៤ និង​ក្រុម​លេខ២ ត្រូវ​ប៉ះ​ក្រុម​លេខ៣ អ្នក​ឈ្នះ​នឹង​ត្រូវ​ឡើង​ទៅ​ជួប​គ្នា​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។

កម្មវិធីប្រកួតចុង​ក្រោយ​ជម្រុះជុំទី២ ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៤៖

ដោយឡែក​មុន​ឡើង​មក​វគ្គជម្រុះ​ជុំទី២ ក្នុងព្រឹត្តិការណ៍កីឡាបាល់​ទះ​ «តេជោលីគ» ក្រុមចំនួន ២ត្រូវ បានកាត់ ចេញ​នោះ​គឺ​ក្លិប​កីឡាបាល់ទះ ខេត្តព្រះ​សីហនុ និងក្លិប​ស្នងការដ្ឋាននគរបាល ខេត្តក​ណ្តាល។ ខណ: នៅ​ជុំទី២ នេះ​ក្រុម​ទាំង ៦នឹង​ប្រកួត​វិល​ជុំ​ដើម្បី​សន្សុំពិន្ទុ យក​ក្រុម​មាន​ពិន្ទុច្រើន​ជាងគេ ៤ឡើង​ទៅ​កាន់​វគ្គពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្របន្ត។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាបាល់​ទះ​ «តេជោលីគ» រដូវកាល ២០២៤ មានសមាសភាព ក្លិប/សមាគម ចំនួន៨ រួម​មាន​៖ ១) សមាគមបាល់ទះវិសាខា ២) សមាគមកីឡាបាល់ទះ ក្រសួងមហាផ្ទៃ ៣) ក្លិបបញ្ជាកា​រដ្ឋាន​អង្គរក្ស ៤) ក្លិបកងពលធំ អន្តរាគមន៍លេខ៣ ៥) ក្លិបកីឡាបាល់ទះ ស្នងការដ្ឋាននគរ​បាលរា​ជធានី​ភ្នំពេញ ៦) ក្លិបកីឡាបាល់ទះ ខេត្តព្រះសីហនុ ៧) ក្លិបស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ ៨) ក្លិប​ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល។

ចំពោះ​រូបមន្តនៃការប្រកួត ក្នុងព្រឹត្តិការណ៍កីឡាបាល់​ទះ​ «តេជោលីគ» ត្រូវ​បាន​ចែកជា៣ជុំមាន​៖

-ជុំទី១៖ ក្រុមទាំង ៨ប៉ះគ្នាចំនួន ១ជើង
-ជុំទី២៖ ក្រុមលេខ១ ដល់ ៦ (ចំណាត់ថ្នាក់ជុំទី១) ប៉ះគ្នាជំនួន១ជុំទៀត
-ជុំទី៣៖ ក្រុមលេខ១ ប៉ះ លេខ៤ ក្រុម លេខ២ ប៉ះ លេខ៣ (ចំណាត់ថ្នាក់ជុំទី២)៕

Share.