បន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើហិង្សាកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង១៧ និង៣០នាទី នៅចំណុចភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យមាន ឈ្មោះ សូយ សារី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបន្ទាយឆ្មារខាងត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ការឃាត់ខ្លួននេះធ្វើឡើងតាមពាក្យបណ្ដឹងរបស់ឈ្មោះ  ហូ ស្រីភូត ហៅ កយ ភេទស្រីអាយុ៤២ឆ្នាំ អាស័យដ្ឋានបច្ចុប្បន្នភូមិបន្ទាយឆ្មារខាងលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ជុមវិករណីករណីហិង្សាកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង១៧ និង៣០នាទី នៅចំណុចភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។

លោករវសេ នីយ៍ត្រី អ៊ុក សូរផុន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានឱ្យដឹងថា កាលពីវេលា ម៉ោង១៧ និ ង៣០នាទី ថ្ងៃទី០២ ខែកុម្ភៈ មានករណីហិង្សាមួយបានកើតឡើង បង្កដោយជនសង្ស័យ ឈ្មោះ  សូយ សារី បានយកកាំបិតខ្វែវ និងកូនកាំបិតចុង ស្រួចកាប់ និងចាក់ទៅលើជនរងគ្រោះ ឈ្មោះ លឿង សាលៀង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ បន្ទាយឆ្មាខា ងលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ដោយមិនដឹង មូលហេតុ បណ្ដាលឱ្យរងរបួសចំនួន០៣កន្លែង ត្រង់ផ្ទៃមុខចំនួន០១កន្លែង ចំក្រោមក្លៀកខាងស្តាំចំនួន០១កន្លែង និងត្រូវចំកដៃខាងស្ដាំចំនួន០១កន្លែងទៀត។ បន្ទាប់ពីឃើញបែបនោះប្រជាពលរដ្ឋបានចូលឃាត់ ស្រាប់តែជនស ង្ស័យតដៃ ហេីយប្រជាពលរដ្ឋតបត ដេីម្បីការពារខ្លួន បណ្តាលឱ្យជនសង្ស័យដួល របួសក្បាល ផ្នែកខាងក្រោយ ចំនួន០២កន្លែង។

ក្រោយទទួលបានព័ត៌មាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះទៅឃាត់ខ្លួនជនសង្ស័យដើម្បីសួរនាំនៅប៉ុស្តិ៍ ដោយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំបិតខ្វែវ និងកូនកាំបិតចុងស្រួច កាប់ និងចាក់ទៅលើជនរងគ្រោះពិតប្រាកដមែន ហើយកន្លងមកនៅពេលខ្លួនដើរតាមផ្លូវ ឱ្យតែជួបមនុស្សជិះម៉ូតូ ឬដើតាមផ្លូវ ខ្លួន តែងតែដេញកាប់គេ និងស្រែកគំរាមគេទៀតផង។

តាមលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង បង្ក្រាប បទល្មេីសបានឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានកម្លាំការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទ៖ ប៉ោយប៉ែត

Share.