ព្រះសីហនុ៖ សមត្ថកិច្ចចំរុះគណបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ចុះធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ កាលពីថ្ងៃ៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដោយបានឃាត់ខ្លួនយុវជន៨នាក់ ក្រោយធ្វើតេស្តរកឃើញមានសារធាតុញៀនក្នុងខ្លួន។

ក្រោយការសាកសួរតាមនិតិវិធីរួច សមត្ថកិច្ចបានបញ្ជូនយុវជនទាំង៨នាក់ ទៅមណ្ឌលអប់រំកែប្រែបន្សាបគ្រឿងញៀន នៅកែវផុសស្រុកស្ទឹងហាវខេត្តព្រះសីហនុ ដើម្បីជួយបន្សាប នឹងហ្វឹកហាត់មុខជំនាញផ្សេងៗ មុននឹងអនុញ្ញាតឲ្យធ្វើសមាហរណកម្មមកក្នុងគ្រួសារធ្វើជាមនុស្សល្អក្នុងសង្គមវិញ។  

សូមបញ្ជាក់ដែរថា ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុក្នុងនាមប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តបានជំរុញឲ្យអាជ្ញាធរ សមត្ថកិច្ចពាក់ពន្ធ័ក្នុងខេត្តធ្វើយុទ្ធនាការស្វែងរកអ្នកញៀនថ្នាំ(ឃើញមួយឃាត់មួយ ឃើញពីរឃាត់ពីរ) នាំយកទៅមណ្ឌលអប់រំកែប្រែបន្សាបគ្រឿងញៀន ក្នុងនោះគិតត្រឹមរយៈពេលជាង៣ខែចុងក្រោយនេះ អាជ្ញាធរខេត្តព្រះសីហនុបានរកឃើញនិងបញ្ជូនអ្នកញៀនថ្នាំជាង២០០នាក់ហើយ ទៅកាន់មណ្ឌលអប់រំកែប្រែបន្សាបគ្រឿងញៀននៅកែវផុស៕

អត្ថបទ៖ ព្រះសីហនុ

Share.