ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រឌូវកាលឆ្នាំ២០២៣-២៤ បានបញ្ចប់ការប្រកួតសប្តាហ៍ទី២០ ហើយកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅក្នុងនោះឃើញថាអ្នគគាំទ្រ កើនដល់ជិត១៤ម៉ឺននាក់ ខណៈកីឡដ្ឋានស្វាយរៀង របស់ក្រុមព្រះខ័នរាជស្វាយរៀង នៅតែនាំមុខគេ ត្រឹមសប្តាហ៍ទី២០ ពោលគឺមានអ្នកចូលរួមសរុប ៣៣១០១នាក់ ខណៈអ្នកគាំទ្រសរុបជាង ១៣,៩០៤០នាក់ ច្រើនជាងគេបើធៀបនឹងកីឡដ្ឋានទាំង ៩ផ្សេងទៀត។

នេះជាចំនួនអ្នកគាំទ្រនៅតាមកីឡដ្ឋានទាំង១០ផ្សេងគ្នា៖

  • កីឡដ្ឋានខេត្តស្វាយរៀង មានអ្នកគាំទ្រចំនួន ៣៣,១០១ នាក់
  • កីឡដ្ឋានស្មាត Smart RSN Stadium មានអ្នកគាំទ្រចំនួន ២១,១៧៥ នាក់
  • ពហុកីឡដ្ឋានជាតិ (អូឡាំពិក) មានអ្នកគាំទ្រចំនួន ១៩,១០៨ នាក់
  • កីឡដ្ឋានអេ AIA Stadium, KMH PARK មានអ្នកគាំទ្រចំនួន ១៦,៨៦៧ នាក់
  • កីឡដ្ឋានព្រីនស៍ មានអ្នកគាំទ្រចំនួន ១៤,៦២៧ នាក់
  • កីឡដ្ឋានហនុមាន មានអ្នកគាំទ្រចំនួន ១០,១២៨ នាក់
  • កីឡដ្ឋានខេត្តព្រៃវែង មានអ្នកគាំទ្រចំនួន ៨,៨៩២ នាក់
  • កីឡដ្ឋានស្តាតចាស់ មានអ្នកគាំទ្រចំនួន ៦,០២១នាក់
  • កីឡដ្ឋានខេត្តកំពង់ស្ពឺ មានអ្នកគាំទ្រចំនួន ៥,៤៥១នាក់
  • កីឡដ្ឋានគិរីវង់សុខសែនជ័យ មានអ្នកគាំទ្រចំនួន ៣,៦៧០នាក់។

សូមជម្រាបថា ក្រុមព្រះខ័នរាជស្វាយរៀង នៅតែបន្តឈរក្នុងកំពូលតារាង ក្នុងនាមជាក្រុមដែលមានពិន្ទុច្រើនជាងគេ ត្រឹមសប្តាហ៍ទី២០ នេះក្រោយឆ្លងកាត់២០ប្រកួត ឈ្នះ១៦ ស្មើរ២ និងចាញ់២ មាន៥០ពិន្ទុ ខណៈការប្រកួតចុងក្រោយយកឈ្នះលើក្រុមម្ចាស់ជើងឯកឆ្នាំចាស់ភ្នំពេញក្រោន ក្នុងលទ្ធផល ២-៣ ដែលជាជំនួបជុំទី៣ នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier Legaue កាលពីរាត្រីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ៕

តារាងចំណាត់ថ្នាក់ត្រឹមសប្តាហ៍ទី២០

Share.