សិល្បៈអន្តរជាតិ៖ បន្ទាប់​ពី​រូប​ភាព​វីដេអូ​លេង​ដំបង​ជួយ​ខ្លួន​ឯង​របស់​តារា​ចម្រៀង​ Drake អតីត​មិត្ត​ប្រុស​របស់​ Rihanna បាន​បែកធ្លាយ​ហើយ​ត្រូវ​បាន​យក​ទៅ​ចែក​រំលែក​ពេញ​បណ្ដាញ​សង្គម​ X ធ្វើ​ឱ្យ​អ្នក​តាម​ដាន​មាន​ការ​ជជែក​វែក​ញែក​គ្នា​ថា​តើ​វា​ជា​វីដេអូ​ពិត​ ឬ​ក៏​ជា​វីដេអូ​ក្លែងក្លាយ​ដែល​កើត​ចេញ​ពី​ AI។ ខណៈ​ដែល​ម្ចាស់​ខ្លួន Drake​ បន្ត​រក្សា​ភាព​ស្ងប់ស្ងាត់ និង ​មិន​បាន​ចេញ​មក​ឆ្លងឆ្លើយ​ចំពោះ​ករណី​នេះ​នៅ​ឡើយ​។

កាល​ពី​ថ្ងៃ​អង្គារ​ រូបភាព​វីដេអូ​បង្ហាញ​ល្វែង​ក្រោម​របស់​តារា​ចម្រៀង​កាណាដា​ Drake បាន​បែកធ្លាយ​ហើយ​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ X យក​ទៅ​បង្ហោះ​ចែក​គ្នា​មើល​យ៉ាង​ព្រោងព្រាត។​ក្នុង​ចំណោម​ម្ចាស់​គណនី​រាប់​សិប​ម៉ឺន​នាក់​នោះ​មាន​ទាំង​អ្នក​ជឿ​និង​អ្នក​មិន​ជឿ​ ​ទើប​បង្កើត​ឱ្យ​​មានជា​​មតិ​វែកញែក​គ្នា​​ខ្លះៗ​។​ អ្នក​ដែល​មិន​ទាន់ជឿថា​រូបភាព​វីដេអូ​នោះ​ជា​របស់​ពិត​បាន​ឱ្យ​ហេតុផល​គួរ​ទទួល​យក​បាន​ដែរ​ថា​ ​សម័យ​បច្ចុប្បន្ន​បច្ចេកវិទ្យាទាន់សម័យ ពិសេស​បច្ចេកទេស​ AI គឺ​ឆ្លាតវៃ​ណាស់​ ​ដូច្នេះ​អ្វីៗ​ក៏​អាច​ធ្វើ​ឡើង​បាន​ដែរ​ ហេតុ​នេះ​គួរ​តែ​រងចាំ​ស្ដាប់​ចម្លើយ​ចេញ​ពី​មាត់​សាមី​ខ្លួន​សិន មិន​អាច​ចេះ​តែ​កាត់​សេចក្ដីដោយ​គ្រាន់តែ​ឃើញ​រូប​ភាព​វីដេអូ​ត្រឹម​១១​វិនាទី​នោះ​។

ត្បិត​មាន​អ្នក​ស្នើ​ឱ្យ​ជួយ​លុប​រូប​ភាព​និង​វីដេអូ​នេះ​ចេញ​ឱ្យ​អស់​ពី​លើ​បណ្ដាញសង្គម​ក្ដី​ ព្រោះ​វា​ល្មើ​ស​នឹង​សិទ្ធិឯកជន​ភាព​ ប៉ុន្តែ​វីដេអូ​នេះ​នៅ​តែ​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ បន្ត​ចែក​គ្នា​មើល​យ៉ាង​អនាធិបតេយ្យ​ដដែល​។

រហូត​មក​ដល់ពេល​នេះ​ Drake នៅ​តែ​រក្សា​បាន​នៅ​ភាព​ស្ងប់​ស្ងាត់​ បើ​ទោះ​ជាវីដេអូ​លេង​ដំបង​ជួយ​ខ្លួនឯង​ដែល​បែកធ្លាយ​នោះ​ ត្រូវ​បាន​គេ​សន្មត​ថា​ អាច​នឹង​ថត​នៅ​លើ​យន្ត​ហោះ​ផ្ទាល់​ខ្លួន​របស់​លោក​៕

Share.