បន្ទាប់ពីអ្នកគាំទ្រប្រដាល់គុនខ្មែរជាច្រើនរិះគន់យ៉ាងខ្លាំងជុំវិញចៅក្រមផ្តល់លទ្ធផលស្មើគ្នាក្នុងជំនួបកីឡាករគុនខ្មែរ ធន់ រិទ្ធី ទល់នឹង សៃ យុគ នៅសង្វៀន The Battle of The Kings លក្ខណ:វាយអំបោះឆៅ ជំនួបមិត្តភាពអន្តរជាតិដណ្តើមខ្សែក្រវាត់ កាលពីថ្ងៃអាទិត្យ ទី៤ ខែកុម្ភ: ឆ្នាំ២០២៤។

លោក ខូវ ឆាយ អនុប្រធានទី១ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចេញមុខបកស្រាយថា៖«ចំពោះចៅក្រុមទាំង៥ ដែលបានផ្តល់លទ្ធផលស្មើគ្នា គឺជាលទ្ធផលសមហេតុផលបំផុត ព្រោះក្នុងទឹកទី១ និងទឹកទី២ ធន់ រិទ្ធី មានប្រៀបដោយការវាយចូលខ្លះ បើទោះជាវាយថយៗ ក៏ដោយ។ ក្នុងទឹកទី៣ ធន់ រិទ្ធី បានវាយឱ្យ សៃ យុគ រាប់ម្ដងដែរ មុនពេលដែលកីឡាករថៃរូបនេះ បានវាយឱ្យធន់ រិទ្ធី រាប់នៅចុងទឹកទី៣ វិញ»៕

ទស្សនាវីដេអូអនុប្រធានទី១ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ លើកឡើងជុំវិញចៅក្រមដាក់ពិន្ទុ ធន់ រិទ្ធី និងសៃយុគ ស្មើគ្នា ខាងក្រោមនេះ៖

Share.