សិល្បៈជាតិ៖ រាជិនី​សប្បុរសធម៌​ដែល​មហាជន​អ្នកលេង​បណ្ដាញ​សង្គម​គ្រប់គ្នា​តែងតែ​ហៅ​ទៅកាន់ លោកជំទាវ សុខ រស្មី  នោះ​ក៏​ព្រោះតែ​លោកជំទាវ​ឧស្សាហ៍​ចូលរួម​សកម្មភាព​ស​ជួយ​សង្គម​តាមរយៈ​ការជួយ​ដល់​កុមារកំព្រា ជនពិការ ទុរគតជន ស្ត្រី​មេម៉ាយ មនុស្ស​ចាស់ជរា និង​សកម្មភាព​ក​កា​បាទ​ក្រហម​កម្ពុជា ហើយ​ជាពិសេស​ការជួយ​ដល់​សិល្បករចាស់ៗដែល​កំពុងមាន​ជីវភាព​ខ្វះខាត។

ថ្មីៗនេះ គ្រប់គ្នា​ក៏បាន​ឃើញ​សកម្មភាព​មនុស្សធម៌រ​បស់​លោកជំទាវ​ខណៈ​នៅ​ប្រទេស​ថៃ ដោយ​មិនអាច​ទ្រាំ​ឃើញ​បងប្អូន​ខ្មែរ​នៅ​ស្រុកថៃ​រង​ការលំបាក លោកជំទាវ​បាន​ស្ម័គ្រចិត្ត​លូកដៃ​ជួយ​សម្រាល​ជីវភាព​នៅ​ទីនោះ​តែម្ដង។

ដោយ​មើល​ពី​ឃើញ​ការខ្វះខាត របស់​បងប្អូន​ខ្មែរ​យើង​នៅ​ទីនោះ លោកជំទាវ សុខ រស្មី ក៏បាន​ធ្វើ​ការចែក​អំណោយ​ជូន​ដល់​បងប្អូន​ខ្មែរ​នៅ​ទីនោះ​ប្រមាណ​ជាង ១៥០០ នាក់ ហើយ​ក៏មាន​បងប្អូន​ថៃ​ជិត៤០០នាក់ មក​ទទួល​នូវ​អំណោយ​ផងដែរ។

លោកជំទាវ សុខ រស្មី បានឱ្យដឹងថា មូល​ហេតុដែល​លោកជំទាវ ចូលរួម​មក​ចែក​អំណោយ​នៅ​ម្តុំ​ផ្សា​ប្រា​ទូ​ណា​ម ទីក្រុង​បាងកក ក៏​ព្រោះតែ​លោកជំទាវ​មើលឃើញ​បងប្អូន​ប្រជាពលរដ្ឋ​ជា​កូន​ខ្មែរ​មាន​ឈាមជ័រ​ដូចគ្នា​រស់នៅ​ទី​នោះ​ច្រើន ហើយ​លោកជំទាវ​ក៏បាន​ចែកជូន​ដូចជា អាហារ មី ទឹកដោះគោ គ្រឿងឧបភោគ​បរិភោគ​ប្រចាំ និង​ជាពិសេស​អាហារ​បំប៉ន​សុី​ប៊ែ​ល​ប៉ារីស​ដែល​ទើបតែ​បើក​សាខា​ថ្មី​ផ្តាច់​នៅមុខ​នៅ​ប្រទេស​ថៃ។

ចុងក្រោយ​នេះ លោកជំទាវ​បាន​អះអាងថា ការចែករំលែក​កុសល​បុណ្យ​ទៅកាន់​អ្នក​ខ្វះខាត​នេះ គឺ​មិនមែនជា​លើកទីមួយ​របស់លោក​ជំទាវ​ទេ ច្រើនលើកច្រើនសារ​មក​ហើយ​លោកជំទាវ​បាន​ចូលរួម ហើយ​ថ្ងៃ​ខាងមុខ​ទៀត​លោកជំទាវ​នឹងធ្វើ​ដំណើរ​ទៅ​ខេត្ត​នានា​នៃ​ប្រទេស​ស​ថៃ ដើម្បី​ចែក​អំណោយ​ដល់​បងប្អូន​ខ្មែរ​មក​ធ្វើការ​ចំណាកស្រុក​យើង​កំពុង​ខ្វះខាត​ជីវភាព និង​ត្រូវការ​ជំនួយ៕

Share.