ពានរង្វាន់លីគទី២កម្ពុជា Cambodian League 2 បានបញ្ចប់ការប្រកួតសប្តាហ៍ទី១៦ ស្របពេលអ្នកគាំទ្រទស្សនាផ្ទាល់ជុំវិញកីឡដ្ឋានរបស់ក្រុមទាំង៨ កើនដល់ ៣៣,២៩៣នាក់ ខណ:ក្រុមបាល់ទាត់ឡាយហ្វ (Life FC) មានអ្នកគាំទ្រចូលទស្សនាផ្ទាល់លើស១ម៉ឺននាក់មុនគេ។

ខាងក្រោមនេះជាចំនួនអ្នកគាំទ្រតាមកីឡដ្ឋានរបស់ក្រុមទាំង៨នៅលីគ២៖

  • កីឡដ្ឋានឡាយហ្វ ខេត្តព្រះសីហនុ មានចំនួន ១១,៧១៥នាក់
  • កីឡដ្ឋាន​បណ្ឌិត្យសភា​នគរបាល​កម្ពុជា មានចំនួន ៥,១៨៩នាក់
  • កីឡដ្ឋាន AIA Stadium, KMH Park មានចំនួន ៣,៩៦៧នាក់
  • កីឡដ្ឋានស្វាយធំ (សៀមរាប អេហ្វស៊ី) មានចំនួន ៣,៩៥៦នាក់
  • កីឡដ្ឋានព្រីនស៍ របស់វិសាខា (ខ) មានចំនួន ៣,៤២០នាក់
  • កីឡដ្ឋានស្តាតចាស់ មានចំនួន ២,១៧២នាក់
  • ទីលានសាលាបាល់ទាត់ជាតិបាទី មានចំនួន ១,៦២៦នាក់
  • កីឡដ្ឋានស្វាយធំ និងកីឡដ្ឋានហនុមាន (អង្គរស៊ីធី) មានចំនួន ១,២៤៨នាក់៕
Share.