តស់មកដឹងអំពីគន្លឹះសំខាន់ៗ ៦ចំណុចក្នុងការរក្សាសុវត្ថិភាពឌីជីថល៖

  1. គិតមុនចុច៖ រក្សាការប្រុងប្រយ័ត្នជានិច្ច ចំពោះតំណភ្ជាប់ ដែលអ្នកទទួលបានតាមរយៈអ៊ីមែល សារ ឬខណៈពេលចូលមើលគេហទំព័រផ្សេងទៀតដែលមិនមានសុវត្ថិភាពគ្រប់គ្រាន់។
  2. ដំឡើងការផ្ទៀងផ្ទាត់ពហុកត្តា (MFA)៖ ពេលអ្នកចូលទៅកាន់គណនីអនឡាញរបស់អ្នកនឹងតម្រូវឲ្យមានការផ្ទៀងផ្ទាត់មួយផ្សេងទៀតបន្ថែមទៀត រួមជាមួយនឹងពាក្យសម្ងាត់ ដូចជាលេខកូដ ស្នាមម្រាមដៃ និង OTP នៅក្នុងអ៊ីមែល ឬលេខទូរស័ព្ទរបស់អ្នក។
  3. ប្រើពាក្យសម្ងាត់ខ្លាំង និងខុសពីគ្នា៖ អ្នកគួរតែប្រើពាក្យសម្ងាត់ខ្លាំងដែលមានអក្សរ លាយ លេខ និងសញ្ញា។ ជៀសវាងពាក្យ ឬលេខ ដែលងាយស្រួលនឹងទាយ ជាពិសេសអ្នកត្រូវប្រើពាក្យសម្ងាត់ផ្សេងៗគ្នាសម្រាប់គណនីផ្សេងគ្នារបស់អ្នកទាំងអស់។
  4. ប្រើ Firewalls និង Anti-Virus៖ ការប្រើប្រាស់កម្មវិធីប្រឆាំងមេរោគ និងជញ្ជាំងភ្លើង វាជួយឲ្យឧបករណ៍ ឌីជីថលរបស់អ្នក មានសមត្ថភាពការពារខ្លួន និងប្រឆាំងនឹងការវាយប្រហារផ្សេងៗ។
  5. ធ្វើបច្ចុប្បន្នភាពកម្មវិធី និងប្រព័ន្ធឲ្យបានទៀងទាត់៖ អ្នកត្រូវធ្វើបច្ចុប្បន្នភាព ប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីទាំងអស់ឲ្យទាន់សម័យ ចំពោះបំណះសុវត្ថិភាព (Security Patch) និងកំណែទម្រង់(Updates) ចុងក្រោយបំផុត។
  6. ចែករំលែកចំណេះដឹងបន្ត៖ ចែករំលែកចណេះដឹងបន្តទៅឲ្យក្រុមគ្រួសារ ក្រុមការងារ និងមិត្តភក្តិបានយល់ដឹង ដើម្បីរួបរួមគ្នាការពារសុវត្ថិភាពឌីជីថលឲ្យបានប្រសើរជាងមុន៕
Share.